លោក ខឹម វាសនា៖ សាន្ត ប៊ុនធឿន ប្រមាថជីវិតមនុស្ស ដូចរស់នៅប្រទេសអត់ច្បាប់
- 2017-12-20 04:55:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ខឹម វាសនា៖ សាន្ត ប៊ុនធឿន ប្រមាថជីវិតមនុស្ស ដូចរស់នៅប្រទេសអត់ច្បាប់
ចន្លោះមិនឃើញ
លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានថ្លែងប្រាប់ខ្លីៗនាព្រឹកថ្ងៃទី២០ ខែធ្នូនេះថា អ្វីដែលឈ្មោះ សាន្ត ប៊ុនធឿន បាននិយាយប្រមាថមកលើរូបលោក វាហាក់ដូចជាស្រុកអត់មានច្បាប់ទម្លាប់។
លោក ខឹម វាសនា បន្ថែមថា៖ "ឈ្មោះ សាន្ត ប៊ុនធឿន និយាយដូចជាមនុស្សនៅកណ្តាលព្រៃ ហើយគួរតែអូសមនុស្សហ្នឹងឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ កុំឲ្យចេះតែនិយាយលើសហ្នឹងទៅទៀត បើហ៊ាននិយាយប្រមាថដល់អាយុជីវិតរបស់មនុស្ស ប្រៀបដូចថានៅក្នុងប្រទេសកម្ពុជា វាអត់មានច្បាប់។ បើតុលាការមើលឃើញថាច្បាប់ត្រូវចាត់ការបែបណានោះ គឺតាមហ្នឹងទៅ។ តុលាការគួរតែដឹងមុខនាទីរបស់ខ្លួនហើយ"។
លោក សាន្ត ប៊ុនធឿន តាមរយៈការផ្សាយផ្ទាល់លើហ្វេសប៊ុកកាលពីយប់មិញនេះ បានអះអាងថាលោកមិនភ័យព្រួយចំពោះពាក្យបណ្ដឹងនេះទេ៕
ចុចអានអត្ថបទទាក់ទង៖