ថ្ងៃ​នេះ ប្រធានាធិបតី​កូរ៉េខាងត្បូង ជួបពិភាក្សាជាមួយ​​លោកត្រាំ​ ក្នុង​គោលបំណង​មួយ

  • 2018-05-22 02:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​កូរ៉េខាងត្បូង​ លោក​ម៉ូន ចេអ៊ីន បាន​ទៅ​ដល់​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដើម្បី​ទៅ​ជួបពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ នៅ​ថ្ងៃ​ទី​២២​ ឧសភា​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ការិយាល័យ​ប្រធានាធិបតី​របស់​ក្រុង​សេអ៊ូល លោក Cheong Wa Dae។

លោក ត្រាំ ជួប​ដៃ​ជាមួយ​លោក​ គីម ក្នុងជំនួបនាពេល​កន្លង​មក
​ក្នុង​ជំនួប​ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​នា​ថ្ងៃ​អង្គារ​នេះ មេ​ដឹក​នាំ​ទាំង​ ២​ នឹង​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ផ្សេងៗ​ សម្រាប់​ជំនួប​កំពូល​រវាង​លោក​ត្រាំ​ និង​មេដឹកនាំ​កូរ៉េខាងជើង​ លោក គីម ជុងអ៊ុន ​។

ជាមួយ​គ្នា​នេះ​ដែរ លោក ម៉ូន ចេអ៊ីន ទំនង​ជា​ចែក​រំលែក​បទពិសោធន៍​ជាមួយ​លោក​ត្រាំ សម្រាប់​ទប់ទល់​នឹង​មេដឹកនាំ​កូរ៉េខាងជើង និង​ធ្វើ​ជា​ស្ពាន​សម្រាប់​ជំនួប​រវាង​លោក​ត្រាំ និង​គីម ​ដែល​រំពឹង​ថា នឹង​ត្រូវ​ធ្វើ​ឡើង​នា ថ្ងៃ​ទី​១២ មិថុនា នៅ​ឯ​ប្រទេស​សិង្ហបុរី​ផង​ដែរ។

គួរ​រម្លឹក​ថា កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨​ ក្រុង​ព្យុងយ៉ាង បាន​ប្រកាស​លុប​ចោល​ជំនួប​ចរចា​កម្រិត​ខ្ពស់​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ ដោយសារ​ការ​ធ្វើ​សម​យុទ្ធ​រួម​គ្នា កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កងទ័ព​អាកាស​កូរ៉េខាងត្បូង និង​អាមេរិក។ ជាមួយ​គ្នា​នេះ​ដែរ​ កូរ៉េខាងជើង​ ក៏​បាន​រិះគន់​សហរដ្ឋអាមេរិក​ផង​ដែរ ដោយ​បាន​លើក​ឡើង​ថា "សហរដ្ឋអាមេរិក​ គួរតែ​គិត​សា​ជាថ្មី​ពី​ជោគ​វាសនា​នៃ​ជំនួប​កំពូល​រវាង​អាមេរិក និង​កូរ៉េខាងជើង"៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;