ការធ្វើស្រែកើតមានក្នុងប្រទេសចិន ជាង៧០០០ឆ្នាំមកហើយ និងបានចិញ្ចឹមជីវិតមនុស្សរាប់លាននាក់
- 2023-02-10 07:38:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការធ្វើស្រែកើតមានក្នុងប្រទេសចិន ជាង៧០០០ឆ្នាំមកហើយ និងបានចិញ្ចឹមជីវិតមនុស្សរាប់លាននាក់
ចន្លោះមិនឃើញ
ស្រូវគឺជា គ្រាប់ពូជនៃប្រភេទស្មៅ ឈ្មោះវិទ្យាសាស្ត្រហៅថា Oryza sativa (ស្រូវ នៅទ្វីបអាស៊ី) ឬ Oryza glaberrima (ស្រូវ នៅទ្វីបអាហ្វ្រិក) ។
ជាប្រភេទធញ្ញជាតិស្រូវ គឺជាអាហារប្រចាំថ្ងៃសំខាន់បំផុតដែលប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ចិញ្ចឹមជីវិតមនុស្សមួយផ្នែកធំរបស់ពិភពលោក ជាពិសេស នៅតំបន់អាស៊ី។ វាជាទំនិញកសិកម្ម ដែលផលិតខ្ពស់បំផុតទីបីនៅទូទាំងពិភពលោក បន្ទាប់ពី អំពៅ និងពោត ផ្អែកលើទិន្នន័យ អង្គការគ្រប់គ្រងទិន្នន័យកសិកម្មហៅកាត់ថា FAOSTAT។
បើយោងតាមប្រវត្តិសាស្ត្រចិនសម័យបុរាណ ផលិតកម្មស្រូវ (ការធ្វើស្រែ) កើតមានក្នុងប្រទេសដ៏ចំណាស់នៅអាស៊ីមួយនេះជាង៧០០០ឆ្នាំមកហើយ និងបន្តរហូតដល់បច្ចុប្បន្ន ជាសក្ខីភាពគេឃើញវាលស្រែធំៗ មានវត្តមានពាសពេញផ្ទៃប្រទេស ពិសេសគឺស្ថិតនៅភាគខាងត្បូង៕