ប្រព័ន្ធប្រតិបត្តិការ Android 14 មកជាមួយឡូហ្គូថ្មី និង​កាន់តែ​មានសុវត្ថិភាព​ជាងមុន

  • 2023-02-10 03:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Google បាន​បញ្ចេញ​រូបភាព​លើកដំបូង​នូវប្រព័ន្ធប្រតិបត្តិការ​ជំនាន់ក្រោយ​របស់ខ្លួនគឺ Android 14 ដែលស្ថិតក្នុងដំណាក់កាល Developer Preview 1 មុនឈានដល់ការដាក់ប្រើជា Beta។

OS ថ្មីនេះ ​មកជាមួយឡូហ្គូឌីហ្សាញ​បែបថ្មី​ជាការជំរុញពី​បេសកកម្ម​អវកាស​ NASA និងមាន​សុវត្ថិភាព និងឯកជនភាព​ជាង​ OS ជំនាន់​មុនៗ ហើយ​ក៏បានផ្តោតលើ​កម្រិតថ្មប្រើប្រាស់​បានយូរ​ផងដែរ។ មិនតែប៉ុណ្ណោះ​ប្រព័ន្ធប្រតិបត្តិការថ្មីនេះ ​ត្រូវបានអភិវឌ្ឍ​ឱ្យកាន់តែ​ស៊ីគ្នា​ជាមួយនឹងថេបប្លេត និង​ស្មាតហ្វូនបត់​អេក្រង់​ទៀតផង។

Google បញ្ជាក់​ថា សុវត្ថិភាព​​ គឺ​ជា​កត្តា​ធំមួយ​នៃ​គ្រប់​ Android ដែលបាន​បញ្ចេញ​ថ្មីៗ ហើយ​ Version 14 នេះ នឹង​ប្លុក​នូវការដំឡើង (install) កម្មវិធី​ Android ចាស់ៗ។ ទន្ទឹមនឹងនេះ វាក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចពង្រីកទំហំ Font ដល់ ២០០% ឯណោះ ព្រមទាំង​អាចកំណត់​​ពង្រីក​អក្សរ​ដូចក្នុងរូបខាងក្រោមផងដែរ។

Android 14 ក្នុងដំណាក់កាលនេះ គឺ​ប្រើប្រាស់​បានតែ​ស្មាតហ្វូន Google តែប៉ុណ្ណោះ ដូចជា Pixel 7 Pro, Pixel 7, Pixel 6a, Pixel 6 Pro, Pixel 6, Pexel 5a 5G និង Pixel 4a 5G។

សូមបញ្ជាក់​ថា Google គ្រោង​នឹង​បញ្ចេញ Android 14 ក្នុងដំណាក់កាល Developer Preview 2 នៅ​ខែក្រោយ ហើយបន្តទម្លាក់ Beta នៅអំឡុងខែមេសា និងអាចដាក់ឱ្យប្រើប្រាស់​ផ្លូវការ នៅអំឡុងខែ​សីហា ឆ្នាំ​២០២៣ខាងមុខ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;