សហព័ន្ធកីឡាតេក្វាន់ដូ ITF ថវិកាខ្ទង់ជាង ២ម៉ឺនដុល្លារទៅចូលរួមនៅឥណ្ឌាបានគ្រប់ហើយ
- 2024-03-27 07:54:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាតេក្វាន់ដូ ITF ថវិកាខ្ទង់ជាង ២ម៉ឺនដុល្លារទៅចូលរួមនៅឥណ្ឌាបានគ្រប់ហើយ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បង្ហើបប្រាប់ថាថវិកាដែលសហព័ន្ធបារម្ភ និងស្វែងរកដើម្បីបញ្ជូនកីឡាករ កីឡាការិនីទៅប្រកួតនៅឥណ្ឌាគឺរកបានគ្រប់ចំនួនហើយ។
ថវិកាទាំងនោះគឺបានពីឧត្ដម ផាន់ វណ្ណរ័ត្ន អនុប្រធានទី១ និងឧកញ៉ា សប្បុបុរសជនមួយចំនួនទៀត។ ហេតុនេះកីឡាករ កីឡាការិនី គិតតែខំប្រឹងហ្វឹកហាត់ឲ្យបានល្អដើម្បីយកជ័យជម្នះជូនកម្ពុជានៅខែសីហាខាងមុខ។
សហព័ន្ធតេក្វាន់ដូ ITF បានធ្វើមហាសន្និបាតបញ្ចប់ទី៦ របស់ខ្លួននៅ NOCC កាលពីថ្ងៃទី២៤ មីនា ២០២៤។ សហព័ន្ធមានគម្រោងនឹងបញ្ជូនកីឡាករ កីឡាការិនីទៅប្រកួតកម្មវិធីជើងឯកអាស៊ី នៅឥណ្ឌា អំឡុងខែសីហា៕