បណ្ណព័ត៌មានអ្នកបោះឆ្នោត មិនអាចជំនួសអត្តសញ្ញាណបណ្ណក៏ពិតមែន ប៉ុន្តែវាមានផលប្រយោជន៍ ៣យ៉ាង
- 2023-05-29 09:04:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ណព័ត៌មានអ្នកបោះឆ្នោត មិនអាចជំនួសអត្តសញ្ញាណបណ្ណក៏ពិតមែន ប៉ុន្តែវាមានផលប្រយោជន៍ ៣យ៉ាង
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្តើមដំណើរការនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ការចែកបណ្ណនេះ មានរយៈពេល ១ខែ ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
បើតាម គ.ជ.ប បានឱ្យដឹងថា គោលបំណងនៃការផ្តល់បណ្ណព័ត៌មានអ្នកបោះឆ្នោត គឺដើម្បី៖
-ជួយដល់អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការបានយល់ដឹងអំពីលេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធនឹងសាមីខ្លួនក្នុងបញ្ជីបោះឆ្នោត លេខកូដ និងទីតាំងការិយាល័យបោះឆ្នោត កាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត ព្រមទាំងប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការដែលត្រូវប្រើនៅពេលបោះឆ្នោត។
-ជួយដល់អ្នកបោះឆ្នោតអាចរកឃើញយ៉ាងងាយស្រួលនូវទីតាំងការិយាល័យបោះឆ្នោតដែលសាមីខ្លួនត្រូវទៅបោះឆ្នោត។
-ជួយដល់គណៈកម្មការការិយាល័យបោះឆ្នោត ក្នុងការស្វែងរកឈ្មោះសាមីអ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោតផ្លូវការបានឆាប់រហ័ស ដែលបង្កភាពងាយស្រួលដល់កិច្ចប្រតិបត្តិការបោះឆ្នោតឱ្យកាន់តែមានភាពរលូន និងមិនឱ្យអ្នកបោះឆ្នោតរង់ចាំយូរ៕