ប្រធានសហព័ន្ធតេក្វាន់ដូ ITF៖ សូមអាណាព្យាបាលបន្តគាំទ្រឲ្យកូនៗហ្វឹកហាត់ទទួលបានប្រយោជន៍ច្រើន
- 2024-04-09 03:43:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធតេក្វាន់ដូ ITF៖ សូមអាណាព្យាបាលបន្តគាំទ្រឲ្យកូនៗហ្វឹកហាត់ទទួលបានប្រយោជន៍ច្រើន
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធតេក្វាន់ដូ ITF លើកទឹកចិត្ត និងជំរុញដល់អាណាព្យាបាលសិស្សសូមបន្តគាំទ្រក៏ដូចជាអនុញ្ញាតឲ្យកូនៗហ្វឹកហាត់កីឡាមួយនេះ ព្រោះផ្ដល់សារប្រយោជន៍ពិសេសសុខភាពផ្លូវការ ផ្លូវចិត្ត។
បញ្ជាក់ដែរថា ការលើកឡើងរបស់ឯកឧត្ដម កែវ រ៉េមី នេះក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ នៃព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ កីឡាតេក្វាន់ដូ ITF ជាប្រភេទកីឡាសក្ដានុពលមួយនៅកម្ពុជាហើយត្រូវបានអនុញ្ញាតឲ្យរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា ឆ្នាំ២០២៤ នេះផងដែរក្នុងចំណោមកីឡាធំៗដូច បាល់ទាត់ បាល់ទះ បាល់បោះ ហែលទឹក អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ គុនដាវ ល្បុក្កតោ ប៉េតង់ តេក្វាន់ដូ ITF តេក្វាន់ដូ WT៕