ឈ្មោះ​សង្កាត់​ទាំង ១០៥ ក្នុង​ខណ្ឌ​ទាំង ១៤ នៃ​រាជធានីភ្នំពេញ

  • 2019-04-01 08:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជធានី​ភ្នំពេញ ចែកចេញ​ជា​ខណ្ឌ​ចំនួន ១៤ ដែល​មាន​សង្កាត់​ចំនួន ១០៥ ។ ក្នុង​ចំណោម​ខណ្ឌ​ទាំង ១៤ នោះ គឺ​មាន​ខណ្ឌ ២ ដែល​ទើប​បង្កើត​ថ្មី កាលពីខែមករា​កន្លងទៅ គឺខណ្ឌបឹងកេងកង និងខណ្ឌកំបូល។ ខណ្ឌថ្មីទាំង២ នោះ បាន​កាត់​សង្កាត់​មួយចំនួន​ពី​ខណ្ឌផ្សេងៗ ពោលគឺ​ខណ្ឌបឹងកេងកង កាត់​ ៧សង្កាត់​ពី​ខណ្ឌចំការមន ចំណែក​ឯ​ខណ្ឌកំបូល កាត់​យក​ ៦សង្កាត់​ពី​ខណ្ឌពោធិសែនជ័យ និង ១សង្កាត់​ ពី​ខណ្ឌដង្កោ។

សង្កាត់​ទាំង ១០៥ ក្នុង​ខណ្ឌ​ទាំង ១៤ របស់​រាជធានី​ភ្នំពេញ រួម​មាន​ដូចខាងក្រោម៖

១. ខណ្ឌ ចំការមន ចែកចេញជា ៥ សង្កាត់ ៖ សង្កាត់ទន្លេបាសាក់, សង្កាត់ទួលទំពូងទី ១, សង្កាត់ទួលទំពូងទី ២, សង្កាត់បឹងត្របែក និង​សង្កាត់ផ្សារដើមថ្កូវ។

២. ខណ្ឌ ដូនពេញ ចែកចេញ​ជា ១១ សង្កាត់ ៖ សង្កាត់ផ្សារថ្មីទី ១, សង្កាត់ផ្សារថ្មីទី ២, សង្កាត់ផ្សារថ្មីទី ៣, សង្កាត់បឹងរាំង, សង្កាត់ផ្សារកណ្ដាលទី១, សង្កាត់ផ្សារកណ្ដាលទី២, សង្កាត់ចតុមុខ, សង្កាត់ជ័យជំនះ, សង្កាត់ផ្សារចាស់, សង្កាត់ស្រះចក និងសង្កាត់វត្ដភ្នំ។

វត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
**៣. ខណ្ឌ ៧មករា** ចែកចេញ​ជា ៨ សង្កាត់ ៖ សង្កាត់អូរឫស្សីទី ១, សង្កាត់អូរឫស្សីទី ២, សង្កាត់អូរឫស្សីទី ៣, សង្កាត់អូរឫស្សីទី ៤, សង្កាត់មនោរម្យ, សង្កាត់មិត្ដភាព, សង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត។

៤. ខណ្ឌ ទួលគោក ចែកចេញ​ជា ១០ សង្កាត់ ៖ សង្កាត់ផ្សារដេប៉ូទី ១, សង្កាត់ផ្សារដេប៉ូទី ២, សង្កាត់ផ្សារដេប៉ូទី ៣, សង្កាត់ទឹកល្អក់ទី ១, សង្កាត់ទឹកល្អក់ទី ២, សង្កាត់ទឹកល្អក់ទី ៣, សង្កាត់បឹងកក់ទី ១, សង្កាត់បឹងកក់ទី ២, សង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង។

៥. ខណ្ឌ ដង្កោ ចែកចេញ​ជា ១២ សង្កាត់ ៖ សង្កាត់ដង្កោ, សង្កាត់ពងទឹក, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ក្រាំងពង្រ, សង្កាត់សាក់សំពៅ, សង្កាត់ជើងឯក, សង្កាត់គងនយ, សង្កាត់ព្រែកកំពឹស, សង្កាត់រលួស, សង្កាត់ស្ពានថ្ម និងសង្កាត់ទៀន។

៦. ខណ្ឌ មានជ័យ ចែកចេញ​ជា ៧ សង្កាត់ ៖ សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម, សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣, សង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២។

៧. ខណ្ឌ ឫស្សីកែវ ចែកចេញ​ជា ៧ សង្កាត់ ៖ សង្កាត់ស្វាយប៉ាក, សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ឫស្សីកែវ, សង្កាត់ច្រាំងចំរេះទី ១, សង្កាត់ច្រាំងចំរេះទី ២, សង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២។

៨​. ខណ្ឌ សែនសុខ ចែកចេញជា ៦ សង្កាត់ ៖ សង្កាត់ភ្នំពេញថ្មី, សង្កាត់ទឹកថ្លា, សង្កាត់ឃ្មួញ, សង្កាត់ក្រាំងធ្នង់, សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាង។

៩. ខណ្ឌ ពោធិ៍សែនជ័យ ចែកចេញជា ៧ សង្កាត់ ៖ សង្កាត់ត្រពាំងក្រសាំង, សង្កាត់សំរោងក្រោម, សង្កាត់ចោមចៅទី១, សង្កាត់ចោមចៅទី២, សង្កាត់ចោមចៅទី៣, សង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២។

សាលាសង្កាត់​កំបូល។ ពីមុន​សង្កាត់​នេះ ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ តែបច្ចុប្បន្នគឺស្ថិតក្នុងខណ្ឌកំបូល ដែល​ជា​ខណ្ឌ​ទើប​បង្កើត​ថ្មី

១០. ខណ្ឌ ច្បារអំពៅ ចែកចេញជា ៨ សង្កាត់ ៖ សង្កាត់ច្បារអំពៅទី ១, សង្កាត់ច្បារអំពៅទី ២, សង្កាត់និរោធ, សង្កាត់ព្រែកប្រា, សង្កាត់វាលស្បូវ, សង្កាត់ព្រែកឯង, សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី។

១១. ខណ្ឌ ជ្រោយចង្វារ ចែកចេញជា ៥ សង្កាត់ ៖ សង្កាត់ជ្រោយចង្វារ, សង្កាត់ព្រែកលៀប, សង្កាត់ព្រែកតាសេក, សង្កាត់កោះដាច់ និងសង្កាត់បាក់ខែង។

១២. ខណ្ឌ ព្រែកព្នៅ ចែកចេញជា ៥ សង្កាត់ ៖ សង្កាត់ព្រែកព្នៅ, សង្កាត់ពញាពន់, សង្កាត់សំរោង, សង្កាត់គោករកា និងសង្កាត់ពន្សាំង។

១៣. ខណ្ឌ បឹងកេងកង (ទើប​បង្កើតថ្មី) ចែកចេញជា ៧ សង្កាត់ ៖ ​សង្កាត់​បឹងកេងកេង១, សង្កាត់​បឹងកេងកេង២, សង្កាត់​បឹងកេងកេង៣, សង្កាត់​អូរឡាំពិក, សង្កាត់​ទំនប់ទឹក, សង្កាត់​ទួលស្វាយព្រៃ១ និង​សង្កាត់​ទួលស្វាយព្រៃ២។

១៤. ខណ្ឌ កំបូល (ទើបបង្កើតថ្មី) ចែកចេញជា ៧ សង្កាត់ ៖ សង្កាត់​កំបូល, សង្កាត់​កន្ទោក, សង្កាត់​ឱឡោក, សង្កាត់​ស្នោរ, សង្កាត់​ភ្លើងឆេះ​រទេះ, សង្កាត់​បឹងធំ និង​សង្កាត់​ប្រទះឡាង។

ចុចអាន៖ ឈ្មោះក្រុង-ស្រុក-ខណ្ឌ ទាំង ២០៣ នៅកម្ពុជា!

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;