ជើង​ហោះហើរ​ត្រង់ ភ្នំពេញ-ម៉ានីល ផ្ដើម​ដំណើរ​ការ​​នៅដើមខែមេសា ឆ្នាំ​២០១៩

  • 2019-01-10 03:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជើង​ហោះហើរ​ត្រង់ ភ្នំពេញ-ម៉ានីល នឹង​ត្រូវ​ដំណើរការ​ជា​ផ្លូវ​ការ ចាប់​ពី​ថ្ងៃ​ទី១ ​ខែ​មេសា​ ឆ្នាំ​២០១៩ ​តទៅ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Rappler ដែល​ដក​ស្រង់​សម្ដី​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន (PAL) លោក Jaime Bautista ​ក្នុង​សន្និសិទ​សារ​ព័ត៌មាន​មួយ កាលពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០១៩​។

លោក Bautista បាន​ថ្លែង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន នឹង​ដាក់​ដំណើរការ​ជើង​ហោះហើរ​ត្រង់ពី​ក្រុង​ម៉ានីល មក​រាជធានីភ្នំពេញ និង​ទៅ​ក្រុង​ហាណូយ នៃ​ប្រទេស​វៀតណាម។

លោក​បន្ត​ថា សម្រាប់​ជើង​ហោះហើរ ភ្នំពេញ-ម៉ានីស ក្រុមហ៊ុន​គ្រោង​ប្រើប្រាស់​យន្តហោះ​ប្រភេទ Airbus A320 ដែល​អាច​ផ្ទុក​អ្នក​ដំណើរ ១៥៦​នាក់ និង​ Airbus A321 ដែល​ផ្ទុក​អ្នក​ដំណើរ​បាន ១៩៩​នាក់​។

ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​បន្ថែម​ថា ក្នុង​១​សប្ដាហ៍ នឹង​មាន​ជើង​ហោះ​ហើរ​ចំនួន​ ៥​ជើង ពោល​គឺ ថ្ងៃ​ចន្ទ អង្គារ ព្រហស្បតិ៍ សុក្រ និង សៅរ៍​។

ក្រៅ​ពី ភ្នំពេញ និង​ហាណូយ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​គ្រោង​បើក​ដំណើរការ​ឡើង​វិញ ជើង​ហោះហើរ​ទៅ​ក្រុង​ញូដេលី ប្រទេស​ឥណ្ឌា​ផង​ដែរ បន្ទាប់ពី​បាន​ផ្អាក​ដំណើរការ​កាល​ពី​ឆ្នាំ​២០១៣៕

ប្រភព៖ rappler ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;