តិចអត់ដឹងថាតារាសិចជប៉ុនថតម្ដងៗ រកបានលុយប៉ុន្មាន?
- 2020-06-17 01:13:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ដឹងថាតារាសិចជប៉ុនថតម្ដងៗ រកបានលុយប៉ុន្មាន?
ចន្លោះមិនឃើញ
Emiri Okazaki គឺជាអតីតតារាអាសអាភាសមួយរូប នៅក្នុងប្រទេសជប៉ុន ដែលបានចាប់អាជីពបែបនេះកាលពីនាងមានអាយុត្រឹម ២១ឆ្នាំ។ Okazaki បានបង្ហើបថា ក្នុង១ខែជាទូទៅនាងថតបានចំនួន ២៨រឿង ហើយក្នុង១រឿងៗអាចបានកម្រៃច្រើនបំផុតរហូតដល់ ៦០០០ដុល្លារឯណោះ។ នេះបើយោងតាមអ្វីដែល Okazaki ធ្លាប់ផ្ដល់បទសម្ភាសន៍ឲ្យគណនីយូធូបល្បីមួយឈ្មោះថា Asian Boss កាលពីឆ្នាំ២០១៨កន្លងទៅ។
Okazaki បានរៀបរាប់ថា កិច្ចសន្យាការងារជាតួសិច មានចំនួន ២ប្រភេទ។ ទី១គឺជាកិច្ចសន្យាប្រចាំឆ្នាំ ដោយត្រូវថត១ខែម្ដង ឯតម្លៃវិញស្ថិតនៅចន្លោះពី ១ម៉ឺនដុល្លារ ដល់ ១០ម៉ឺនដុល្លារ ក្នុង១រឿងៗ។ ដោយឡែកកិច្ចសន្យាប្រភេទទី២ គឺរកចំណូលតាមចំនួនរឿងដែលថតប្រចាំខែ ពោលគឺថតច្រើនបានលុយច្រើន ថតតិចបានលុយតិច។ ចំណែកតម្លៃក្នុង១រឿងៗវិញ មានពី ២០០០ដុល្លារ ដល់ ៦០០០ដុល្លារ។ Okazaki បានបន្តទៀតថា ការថតខ្លះគឺត្រឹមបង្ហាញសុដន់ប៉ុណ្ណោះ ដូច្នេះបានតិចត្រឹម ១៥០ដុល្លារ ឬ២០០ដុល្លារនោះទេ។
Okazaki បានបន្ថែមថា ការថតរឿងក្ដៅសាច់ជាធម្មតាចាយពេល២ថ្ងៃ ហើយក្នុង១ថ្ងៃត្រូវការពេល ១២ម៉ោង។ ជួនកាលទៀត តួសម្ដែងត្រូវថតរយៈពេល២១ម៉ោងជាប់គ្នាក៏មានដែរ។ ចំណែកនៅថ្ងៃថតគឺមានភ្នាក់ងារមកដឹកនាងទៅ ហើយត្រូវជួបប្រជុំម្ដងទៀតជាមួយនឹងអ្នកដឹកនាំ ដើម្បីបញ្ជាក់បន្ថែមពីអ្វីដែលតួអាចធ្វើ និងមិនអាចធ្វើបាន៕