ទម្លាប់​ប្រចាំ​ថ្ងៃ​១២​យ៉ាង​របស់​លោក ពូទីន ដែល​ពុំ​សូវ​មាន​អ្នក​ដឹង

  • 2017-11-25 08:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សៀវភៅ​កាល​ពី​ឆ្នាំ​២០១៤ "Fragile Empire: How Russia Fell in and Out of Love with Vladimir Putin” របស់​លោក Ben Judah ដែល​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​អំពី​មេដឹកនាំ​ជុំវិញ​ពិភពលោក​ដោយ​ប្រើប្រាស់​រយៈ​ពេល ៣ឆ្នាំ បាន​រៀបរាប់​ពី​ជីវិត​រស់នៅ​របស់​ប្រធានាធិបតី​រុស្ស៊ី វ្លាឌឺមៀ ពូទីន យ៉ាង​លម្អិត។ យ៉ាង​ណា​មិញ ខ្លីៗ សូម​លើក​យក​នូវ​ទម្លាប់​ប្រចាំ​ថ្ងៃ​សំខាន់ៗ ចំនួន ១២​យ៉ាង​របស់​លោក ពូទីន មក​បង្ហាញ​ដូច​ខាង​ក្រោម៖

១- លោក ពូទីន ក្រោក​ពី​ដំណេក​យឺត​ ហើយ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​​ជិត​រសៀល។ លោក​ចូលចិត្ត​អាហារ​ប្រភេទ Omelette ឬ បបរ ជាមួយ​ស៊ុត អម​ដោយ​ទឹក​ផ្លែឈើ។ ចំពោះ​គ្រឿង​ផ្សំ​ទាំងឡាយ ត្រូវ​បាន​នាំយក​ពី​កសិដ្ឋាន​របស់​មេដឹកនាំ​សាសនា​ម្នាក់ ឈ្មោះ Patriarch Kirill ។

២- ក្រោយ​អាហារ​ពេល​ព្រឹក ប្រធានាធិបតីរុស្ស៊ី​ទទួល​ទាន​កាហ្វេ។

៣- បន្ទាប់​មក លោក​ធ្វើ​លំហាត់​ប្រាណ ដោយ​ការ​ហែល​ទឹក។ ជា​ទូទៅ​លោក​ចំណាយ​ពេល​ប្រហែល ២ម៉ោង​ដើម្បី​ហែល​ទឹក។ ក្រៅ​ពី​ហែល​ទឹក ការ​ហាត់​លើក​ទម្ងន់​ជា​រឿង​បន្ទាប់​ដែល​លោក​ត្រូវ​ធ្វើ។

៤- លោក ពូទីន ជា​ចូលចិត្ត​ឈុត​អាវ​ធំ ម៉ាក Kiton និង Brioni ពាក់​ជាមួយ​ក្រវាត់​ក​ម៉ាក "dour” ។

៥- លោក​ចូល​ការិយាល័យ​ធ្វើការ​ពេល​រសៀល។ រឿង​ដំបូង​ដែល​លោក​ធ្វើ គឺ​អង្គុយ​ចុះ រួច​អាន​ឯកសារ​ផ្សេងៗ ដែល​មាន​លើ​តុ ពាក់​ព័ទ្ធ​នឹង​កិច្ចការ​ស៊ើប​អង្កេត​ក្នុង​ស្រុក និង​អន្តរជាតិ ព្រមទាំង​កាសែត​ភាសា​រុស្ស៊ី និង​កាសែត​អន្តរជាតិ។

៦- ប្រធានាធិបតី​វ័យ ៦៥​ឆ្នាំ​រូបនេះ តែងតែ​បំពេញ​ការងារ​របស់​លោក​ដល់​យប់​ជ្រៅ។

៧- នៅ​ក្រៅ​ប្រទេស លោក ពូទីន មិន​ទទួល​ទាន​អាហារ​រៀបចំ​ដោយ​ប្រទេស​ជា​ម្ចាស់ផ្ទះ​ដែល​មិនទាន់​ត្រូវ​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​នោះទេ​។

៨- កាសែត Telegraph ធ្លាប់​រាយការណ៍​ថា លោក ពូទីន ចូល​ចិត្ត​ការ៉េម Pistachio ។

៩- លោក​មិន​ពិសា​គ្រឿង​ស្រវឹង​ឡើយ លុះត្រាតែ​មាន​កម្មវិធី។

១០- ម្ដងម្កាល លោក​ចូលរួម​លេង​កីឡា Ice Hockey ជាមួយ​អង្គរក្ស​របស់​លោក។

១១- លោក ពូទីន ស្រឡាញ់​សត្វ​បំផុត។

១២- ប្រធានាធិបតី​រូបនេះ មិន​ចូលចិត្ត​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ម៉ូស្គូ​ឡើយ ទោះបីជា​រយៈពេល​ធ្វើ​ដំណើរ​ត្រឹម​តែ ២៥​នាទី​ពី​ភូមិគ្រឹះ​របស់​លោក​ក៏ដោយ។ ភូមិគ្រឹះ​របស់​លោក​ស្ថិតនៅ Novo-Ogaryovo នៅ​តំបន់ Odintsovsky ជាយ​ទីក្រុង​ម៉ូស្គូ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;