លោក Duterte ផ្លាស់ប្ដូរ​មេ​ទ័ព និង​មេ​ប៉ូលិស​ថ្មី កាលពី​ម្សិលមិញ

  • 2018-04-06 03:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte កាលពី​ថ្ងៃ​ទី៥ ខែ​មេសា ២០១៨ ម្សិលមិញ បាន​សម្រេច​តែងតាំង​អគ្គ​ស្នងការ​នគរបាល​ជាតិ​ថ្មី ប្រធាន​អគ្គសេនាធិការ​កងទ័ព​ថ្មី និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថ្មី។ ការ​សម្រេច​តែងតាំង​នេះ ត្រូវ​បាន​ប្រកាស​ដោយ​លោក Harry Roque អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន នៅ​ឯ​វិមាន​ប្រធានាធិបតី​ហ្វីលីពីន។

ក្នុង​នោះ លោក Duterte បាន​តែងតាំង​នាយ​ឧត្តម​សេនីយ៍ Oscar Albayalbe ជា​អគ្គស្នងការ​នគរបាល​ជាតិ​ថ្មី របស់​ប្រទេស​ហ្វីលីពីន ជំនួស​នាយ​ឧត្ដមសេនីយ៍ Ronald Bato dela Rosa។

នាយ​ឧត្តម​សេនីយ៍ Oscar Albayalbe អគ្គស្នងការ​នគរបាល​ជាតិ​ថ្មី

ចំណែក​ប្រធាន​អគ្គសេនាធិការ​កងទ័ព លោក Duterte បាន​តែងតាំង​នាយ​ឧត្ដមសេនីយ៍ Carlito Galvez Jr ជា​ប្រធាន​អគ្គសេនាធិការ​ថ្មី ជំនួស​​នាយ​ឧត្ដមសេនីយ៍ Rey Leonardo Guerrero ដែល​នឹង​ចូល​និវត្តន៍ នៅ​ខែ​មេសា ខាង​មុខ។

នាយ​ឧត្ដមសេនីយ៍ Carlito Galvez Jr ប្រធាន​អគ្គសេនាធិការ​ថ្មី

ចុងក្រោយ​លោក Duterte បាន​តែងតាំង​លោក Menardo Guevarra ជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ថ្មី ជំនួស​លោក Vitaliano Aguirre ដែល​បាន​លាលែង​តំណែង៕

លោក Menardo Guevarra រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ថ្មី

ប្រភព៖ PTV News ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;