ស្ទឹងត្រែង ប្រមូលផលគ្រាប់ស្វាយចន្ទីបានប៉ុន្មានតោន ក្នុងឆ្នាំនេះ?
- 2017-06-20 00:21:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទឹងត្រែង ប្រមូលផលគ្រាប់ស្វាយចន្ទីបានប៉ុន្មានតោន ក្នុងឆ្នាំនេះ?
ចន្លោះមិនឃើញ
បើតាមលោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែងបានប្រាប់ថា ក្នុងរយៈពេល២ខែពោលគឺខែមេសា និងឧសភា ឆ្នាំ២០១៧ គ្រាប់ស្វាយចន្ទីត្រូវប្រមូលផលបានសរុបចំនួន ១៧០០ តោន។
លោកបានឲ្យដឹងទៀតថា កសិករនៅខេត្តស្ទឹងត្រែង នាដើមរដូវ លក់គ្រាប់ស្វាយចន្ទីបានតម្លៃ ៨០០០ ទៅជិត ៩០០០ រៀលក្នុងមួយគីឡូក្រាម។ ផលស្វាយចន្ទីទាំងនោះ ត្រូវបានគេដឹកនាំចេញទៅកាន់ប្រទេសវៀតណាម។
លោកបានបន្តថា ផ្ទៃដីដំណាំស្វាយចន្ទីទូទាំងខេត្តមានចំនួន ៨ ទៅ ៩ ពាន់ហិកតា បូករួមទាំងដំណាំកំពុងប្រមូលផល និងកំពុងដំណើរការដាំដុះ៕