អ្វីទៅជា ការិយាល័យច្រកចេញចូលតែមួយ?
- 2017-08-02 05:01:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីទៅជា ការិយាល័យច្រកចេញចូលតែមួយ?
ចន្លោះមិនឃើញ
ការិយាល័យច្រកចេញចូលតែមួយ ជាកន្លែងដែលអតិថិជនត្រូវបានទទួលទម្រង់បែបបទ ព័ត៌មានគ្រប់គ្រាន់ ច្បាស់លាស់ស្ដីពីការផ្ដល់សេវារដ្ឋបាល កម្រៃសេវា និងអាករផ្សេងៗ និងជាកន្លែងផ្ដល់នូវលទ្ធផលសម្រេចជាផ្លូវការលើសេចក្ដីស្នើសុំដល់អតិថិជនវិញ។ ការិយាល័យច្រកចេញចូលតែមួយ មានសមត្ថកិច្ចផ្ដល់ជូនប្រជាពលរដ្ឋ ក្រុមហ៊ុន និងសហគ្រាសនូវសេវារដ្ឋបាល ដែលប្រជាពលរដ្ឋ ក្រុមហ៊ុន និងសហគ្រាសត្រូវការជាប្រចាំ ឲ្យបានទាន់ពេលវេលា មានតម្លាភាព តាមនីតិវិធី និងមានប្រសិទ្ធភាព។
ការបង្កើតការិយាល័យច្រកចេញចូលតែមួយនេះ គឺដើម្បីលើកកម្ពស់អភិបាលកិច្ចល្អនៅស្រុក និងខណ្ឌ ដែលមានសមត្ថកិច្ចទទួលបណ្ដឹងតវ៉ា និងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស និងអង្គការសង្គមស៊ីវិល ក្នុងករណីមានភាពមិនប្រក្រតី ឬកំហុសឆ្គងរបស់បុគ្គលិក ដែលបម្រើការងារក្នុងរដ្ឋបាលស្រុក ខណ្ឌនោះ។
សូមបញ្ជាក់ថា សេចក្តីសម្រេចស្ដីពីការបង្កើតច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ស្រុក ខណ្ឌ ត្រូវបានសម្ដេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាកាលពីថ្ងៃទី៣០ មិថុនា ២០០៨៕