ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ធ្វើសមយុទ្ធលើដែនសមុទ្រ ប្រឆាំងនឹងក្រុមជ្រុលនិយម
- 2017-06-20 02:15:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ធ្វើសមយុទ្ធលើដែនសមុទ្រ ប្រឆាំងនឹងក្រុមជ្រុលនិយម
ចន្លោះមិនឃើញ
ប្រទេសអាស៊ានទាំងបីនេះ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នា នៅលើដែនសមុទ្រ ក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៩ មិថុនា ម្សិលមិញ ខណៈការគំរាមកំហែងពីក្រុមជ្រុលនិយមមានការកើនឡើង។
សមយុទ្ធត្រីភាគីលើដែនសមុទ្រនេះ គឺធ្វើឡើងក្នុងពេលសមរភូមិរវាងកងទ័ពហ្វីលីពីន និងក្រុមជ្រុលនិយម ដែលស្មោះស្ម័គ្រនឹងក្រុម IS កំពុងបន្តនៅក្រុង Marawi កោះ Mindanao របស់ហ្វីលីពីន។
ក្នុងលំហាត់សមយុទ្ធនោះ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បានលើកឡើងថា ប្រទេសទាំងបីគួរតែបង្កើនការផ្លាស់ប្ដូរព័ត៌មានគ្នា ព្រោះថា អ្វីដែលកំពុងកើតឡើងនៅក្រុង Marawi អាចនឹងកើតឡើងនៅកន្លែងផ្សេងទៀត។
ប្រទេសទាំងបី ក៏គ្រោងបង្កើតទីបញ្ជាការយោធាដែនសមុទ្ររួមគ្នា ដែលមាននៅកោះ Tarakan របស់ឥណ្ឌូណេស៊ី កោះ Tawau របស់ម៉ាឡេស៊ី និងកោះ Bongao របស់ហ្វីលីពីន ដើម្បីប្រមូលព័ត៌មាន និងផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក៕