ព្រោះអាថ៌កំបាំង១នេះទើបលោកតា Tokuda នៅតែខ្លាំងក្នុងវិស័យកុនអាសអាភាសជប៉ុន!
- 2021-01-15 06:21:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះអាថ៌កំបាំង១នេះទើបលោកតា Tokuda នៅតែខ្លាំងក្នុងវិស័យកុនអាសអាភាសជប៉ុន!
ចន្លោះមិនឃើញ
ទោះស្ថិតនៅក្នុងវ័យជរាអាយុជិត៩០ឆ្នាំក៏ពិតមែន តែលោកតា Shigeo Tokuda នៅមានសមត្ថភាពពិសេសអាចសម្ដែងរឿងក្ដៅសាច់បានដដែលមិនចាញ់តារាប្រុសវ័យក្មេងប៉ុន្មាននោះទេ។ ពាក់ព័ន្ធនឹងសមត្ថភាពផ្លូវភេទដែលកម្រប្រទះដូចបែបនេះ លោកតា Tokuda បានបង្ហើបនូវអាថ៌កំបាំងអាហារបំប៉ន១ប្រភេទពីក្រោយការដែលលោកតានៅតែមានចំណង់ផ្លូវភេទមិនថមថយសោះឡើយ បើទោះជាអាយុកាន់តែចាស់ក៏ដោយ។
លោកតា Tokuda បានរៀបរាប់ថា អាហារបំប៉នពិសេសរបស់លោកតាគឺជាស៊ុតឆៅ។ លោកតាចូលចិត្តបរិភោគបាយដោយស្រូបស៊ុតឆៅពីលើជារៀងរាល់ថ្ងៃតែម្ដង។ ព្រោះអាហារនេះ លោកតានៅមានសុខភាពល្អមាំមួន ហើយអាចសម្ដែងកុនអាសអាភាសបានប្រមាណជា ៦០រឿងក្នុង១ឆ្នាំៗ គិតចាប់តាំងពីការបង្ហាញវត្តមានដំបូងនៅក្នុងឆ្នាំ២០០៤ នៅអាយុ៥៩ឆ្នាំ។
បន្ថែមពីនេះ លោកតា Tokuda បាននិយាយទៀតថា លោកតានៅមានអាយុវែងដូច្នេះ ព្រោះលោកតាបានហ្វឹកហាត់ទាំងផ្នែករាងកាយ និងផ្នែកផ្លូវអារម្មណ៍បែបស្រមើស្រមៃ។
លោកតា Tokuda បានចាប់ការងារជាតួសិច ក្រោយលោកតាបានមើលរឿងកុនក្ដៅសាច់ជាលើកដំបូងនៅក្នុងបន្ទប់សណ្ឋាគារ អំឡុងដំណើរធ្វើការងារនៅកន្លែងមួយ។ បន្ទាប់មក លោកតាក៏ផ្ដើមការស្រាវជ្រាវពាក់ព័ន្ធនឹងឧស្សាហកម្មសិចនៅជប៉ុន ហើយបានទិញវីដេអូសិចមើលជាច្រើនពីក្រុមហ៊ុនផ្ទាល់តែម្ដង រហូតទាល់តែស្គាល់គ្នា និងក្លាយជាមិត្តល្អជាមួយអ្នកដឹកនាំកុនក្ដៅសាច់ជើងចាស់មួយរូបឈ្មោះ Henry Tsukamoto ដែលជាអ្នកអូសទាញឲ្យលោកតាហក់ចូលវិស័យសម្ដែងរឿងអាសអាភាសមកទល់នឹងសព្វថ្ងៃ៕