ប្រធានាធិបតី​ហ្វីលីពីន ពុំ​មាន​បញ្ហា​សុខភាព ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ

  • 2017-06-27 06:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ហ្វីលីពីន នៅ​ថ្ងៃ​ទី២៧ មិថុនា​នេះ បាន​ចេញ​មក​បញ្ជាក់​ថា ប្រធានាធិបតី Rodrigo Duterte នៅ​មាន​ស្ថានភាព​សុខភាព​ល្អ មិន​ដូច​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​បាន​លើកឡើង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ការ​បាត់​មុខ​ជា​សាធារណៈ​រយៈពេល​យូរ​របស់​លោក នៅ​ក្នុង​ខែ​មិថុនា​នេះទេ។

ការ​លេច​ឡើង​នៅ​ពាក្យ​ចចាមអារ៉ាម​ថា លោក Duterte មាន​ស្ថានភាព​សុខភាព​ធ្លាក់​ចុះ​នេះ គឺ​ក្រោយ​ប្រធានាធិបតី​រូប​នេះ បាន​បាត់​មុខ​ជា​សាធារណៈ​ចាប់តាំង​ពី​សប្ដាហ៍​មុន មក​ម្ល៉េះ។

ឆ្លើយតប​បញ្ជាក់​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​បាន​ចេញ​មក​បកស្រាយ​ថា លោក Duterte នៅ​មាន​សុខភាព​ល្អ​ទេ ហើយ​គាត់​កំពុង​រវល់​នៅ​ការងារ ដែល​គាត់​ត្រូវ​នឹង​ធ្វើ។ អ្នកនាំពាក្យ​រូប​នោះ បន្ថែម​ថា ពី​មុន យើង​ឧស្សាហ៍​ឃើញ​គាត់​បង្ហាញ​មុខ​ជា​សាធារណៈ ប៉ុន្តែ​ពេល​នេះ គាត់​ពុំ​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​ទេ ដោយសារ​គាត់​ធ្វើការ​នៅ​ក្នុង​ការិយាល័យ គាត់​ចុះ​ហត្ថលេខា ពិនិត្យ​ឯកសារ ពិគ្រោះ​យោបល់ ហើយ​គាត់​ពិតជា​រវល់​ខ្លាំង។

សូម​បញ្ជាក់​ថា ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​ឈប់​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ចាប់តាំង​ពី​ថ្ងៃ​ទី២០ មិថុនា ២០១៧ មក​ម្ល៉េះ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;