Duterte រំលាយ​កោះ​មួយ ដែល​បង្កើត​ឡើង​ដោយ​ប្រធានាធិបតី​ហ្វីលីពីន​មុន

  • 2017-08-09 07:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte នៅ​ថ្ងៃ​ទី០៩ ខែ​សីហា​នេះ បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ថ្មី​មួយ កែប្រែ​ក្រឹត្យ​របស់​ប្រធានាធិបតី​ហ្វីលីពីន​មុន លោក Benigno Aquino ដែល​បាន​បង្កើត​តំបន់​កោះ Negros Island។

តាមរយៈ​ក្រឹត្យ​ថ្មី​នេះ តំបន់​កោះ Negros Island ដែល​មាន​ពីរ​ផ្នែក គឺ​ផ្នែក Negros Occidental និង​ផ្នែក Negros Oriental នឹង​ត្រូវ​កាត់​បញ្ចូល​តំបន់​រដ្ឋបាល Visayas ខាង​លិច និង​តំបន់​រដ្ឋបាល Visayas កណ្ដាល។

សូម​បញ្ជាក់​ថា Negros Island ជា​កោះ​ធំ​លំដាប់​ទី​៤ របស់​ហ្វីលីពីន ដែល​មាន​ផ្ទៃ​ដី ១៣ ៣៥១​គីឡូម៉ែត្រ​ការ៉េ និង​មាន​ទីក្រុង​ចំនួន​១៩៕

ប្រភព៖ Philstar ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;