Duterte ទៅ​សមរភូមិ​ក្ដៅ​ នៅ​ក្រុង Marawi ទៀតហើយ

  • 2017-08-25 02:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​សមរភូមិ​ក្រុង Marawi ជា​លើក​ទី​៣ កាលពី​ថ្ងៃ​ទី២៤ សីហា ម្សិលមិញ។ ក្នុង​នោះ លោក​បាន​ថ្លែង​លើក​ទឹក​ចិត្ត​កងទ័ព រួម​ជាមួយ​នឹង​ការ​ប្រកាស​ទទួល​ខុសត្រូវ​រាល់​ការ​ចំណាយ​លើ​ការ​សិក្សា​ចំពោះ​កូនៗ​របស់​កងទ័ព​ផង​ដែរ។

បុរស​រដ្ឋ​ហ្វីលីពីន​រូប​នេះ ក៏​បាន​ផ្ដល់​ជា​ថវិកា អាហារ និង​នាឡិកា ឲ្យ​ទៅ​កងទ័ព​ផង​ដែរ អំឡុង​ការ​ធ្វើ​ដំណើរ​ទៅ​តំបន់​សមរភូមិ​នោះ។

ក្នុង​ការ​ចុះ​ទៅ​តំបន់​សមរភូមិ​លើក​នេះ លោក Duterte ក៏​បាន​សាកល្បង​ប្រើ​កាំភ្លើង Sniper បាញ់​តម្រង់​ទៅ​គោលដៅ​របស់​សត្រូវ​ផង​ដែរ។

សូម​បញ្ជាក់​ថា ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​កងទ័ព​ហ្វីលីពីន និង​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​ជ្រុល​និយម នៅ​តំបន់ Marawi នេះ បាន​កើត​ឡើង ចាប់ពី​ថ្ងៃ​ទី២៣ ឧសភា ២០១៧ មក​ម្ល៉េះ៕

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;