Duterte៖ អ្នក​ហ៊ាន​តដៃ​នៅ​ពេល​ចាប់​ខ្លួន ប៉ូលិស​អាច​សម្លាប់​បាន

  • 2017-08-28 07:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​បញ្ជាក់​ថា ប៉ូលិស​ហ្វីលីពីន​អាច​សម្លាប់​អ្នក​ណា​ក៏​បាន ឲ្យ​តែ​ហ៊ាន​ត​ដៃ​ដោយ​ហិង្សា នៅ​ក្នុង​ពេល​ចាប់​ខ្លួន។ ការ​បញ្ជាក់​របស់​ប្រធានាធិបតី​ហ្វីលីពីន បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី២៧ សីហា ម្សិលមិញ ក្នុង​ពេល​ជួប​ជាមួយ​ឪពុក​ម្ដាយ​របស់​យុវជន​មួយ​រូប ដែល​បាន​ស្លាប់​ក្នុង​ការ​ប្រឆាំង​នឹង​យុទ្ធនាការ​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន។

លោក Duterte បាន​ប្រាប់​ប៉ូលិស​ថា "កាតព្វកិច្ច​របស់​អ្នក គឺ​អ្នក​ត្រូវ​បង្ក្រាប​ការ​ត​ដៃ​របស់​ជន​សង្ស័យ​ដែល​អ្នក​កំពុង​ចាប់​ខ្លួន ហើយ​ប្រសិន​បើ​ពួកគេ​តដៃ​ដោយ​ហិង្សា អ្នក​អាច​សម្លាប់​ពួកគេ​បាន នេះ​គឺ​ជា​បញ្ជា​របស់​ខ្ញុំ"។

សូម​បញ្ជាក់​ថា ការ​ប្រកាស​របស់​ប្រធានាធិបតី​ហ្វីលីពីន​ដូច្នេះ គឺ​ក្រោយ​ការ​ស្លាប់​របស់​យុវជន វ័យ ១៧​ឆ្នាំ Kian Loyd delos Santos ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​របស់​ប៉ូលិស​ហ្វីលីពីន ដែល​បង្ក​ឲ្យ​មាន​មនុស្ស​រាប់​ពាន់​នាក់ បាន​ចូលរួម​បុណ្យ​សព​យុវជន​នោះ នៅ​ក្រុង​ម៉ានីល៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;