លោក Duterte ចាប់ផ្ដើម​លើក​សរសើរ​ពី​សហរដ្ឋអាមេរិក

  • 2017-09-29 02:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ដែល​តែងតែ​ប្រើ​វោហារ​សព្ទ​អសុ​រស​វាយប្រហារ​សហរដ្ឋអាមេរិក​នោះ បាន​លើក​សរសើរ​ពី​សហរដ្ឋអាមេរិក ដោយ​ហៅ​សហរដ្ឋអាមេរិក​ថា ជា​សម្ព័ន្ធ​មិត្ត​សន្តិសុខ​ដ៏​សំខាន់​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ម្សិលមិញ។

ការ​លើក​ឡើង​របស់​ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ខួប ១១៦​ឆ្នាំ នៃ​សង្រ្គាម​កងទ័ព​ហ្វីលីពីន-អាមេរិក ប្រឆាំង​នឹង​ក្រុម​បះបោរ។ លោក Duterte បញ្ជាក់​ថា លោក​ត្រូវ​ក្រសួង​ការបរទេស​ហ្វីលីពីន ផ្ដល់​ការ​ណែនាំ​ឲ្យ​បន្ថយ​វោហារ​សព្ទ​វាយ​ប្រហារ​ចំពោះ​សហរដ្ឋអាមេរិក ជា​ពិសេស​ចំពោះ​មុខ​កងទ័ព​អាមេរិក នៅ​ក្នុង​ពិធី​គម្រប់​ខួប​នេះ។

ក្នុង​ពិធី​នោះ លោក Duterte បាន​លើក​សរសើរ​សហរដ្ឋអាមេរិក​ថា "ពួកគេ​ជា​សម្ព័ន្ធមិត្ត​របស់​យើង ហើយ​ពួកគេ​តែងតែ​ជួយ​យើង។ សូម្បី​តែ​សព្វថ្ងៃ​នេះ ពួកគេ​បាន​ផ្ដល់​សម្ភារៈ​យោធា​ឲ្យ​ទាហាន​របស់​យើង​នៅ​សមរភូមិ​នៅ​ក្រុង Marawi ដើម្បី​វាយ​ប្រឆាំង​នឹង​ក្រុម​បះបោរ"។

សូម​បញ្ជាក់​ថា លោក Dutete ធ្លាប់​ជេរ​អតីត​ប្រធានាធិបតី​អាមេរិក អូបាម៉ា ថា "កូន​មី​សំផឹង" បន្ទាប់​មក​ប្រធានាធិបតី អូបាម៉ា បាន​លុប​ចោល​កិច្ចប្រជុំ​ធ្វើ​ភាគី​ជាមួយ​ហ្វីលីពីន អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ក្នុង​ប្រទេស​ឡាវ កាលពី​ឆ្នាំ​២០១៦៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;