តុលាការកោះហៅ លោក សម រង្ស៊ី ចូលបំភ្លឺក្នុងសំណុំរឿងក្បត់ជាតិ
- 2018-03-22 10:24:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការកោះហៅ លោក សម រង្ស៊ី ចូលបំភ្លឺក្នុងសំណុំរឿងក្បត់ជាតិ
ចន្លោះមិនឃើញ
នៅថ្ងៃទី២២ ខែមីនានេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ ឲ្យចូលបំភ្លឺ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ក្នុងសំណុំរឿងកាត់ដីឲ្យជនជាតិដើមភាគតិច ម៉ុងតាញ៉ា។
ដីកាកោះនោះ ចុះហត្ថលេខាដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២២ ខែមីនា ២០១៨។ ក្នុងដីកា បានកំណត់ឲ្យលោក សម រង្ស៊ី ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទប់ (ឋ) ជាន់ទី២ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០ ព្រឹក ដើម្បីបំភ្លឺដំណើររឿងពីការចុះកិច្ចព្រមព្រៀងជាមួយឈ្មោះ កុក ស នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ពាក់ព័ន្ធនឹងការកាត់ទឹកដី ០៤ ខេត្ត ឲ្យជនជាតិដើមភាគតិច ដេហ្កា (ម៉ុងតាញ៉ា) គ្រប់គ្រង។
សូមបញ្ជាក់ថា សព្វថ្ងៃនេះ លោកសម រង្ស៊ី កំពុងនិរទ្ទេសខ្លួនរស់នៅក្រៅប្រទេស ក្រោយទទួលរងបណ្ដឹងជាច្រើននៅតុលាការ។ កាលពីដើមឆ្នាំ២០១៨ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការឹបអូសទ្រព្យសម្បត្តិ មានដី និងផ្ទះរបស់លោកសម រង្ស៊ី ដែលជាអតីតទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ នៅចាក់អង្រែលើ។ ការរឹបអូសនេះ ដើម្បីសងលុយសំណងជំងឺចិត្ត ដែលលោកសម រង្ស៊ី ចាញ់ក្តីសម្តេចហេង សំរិន និងសម្តេចហ៊ុន សែន សរុបប្រមាណជាង ១លានដុល្លារអាមេរិក៕
ចុចអានអត្ថបទទាក់ទង៖
ក្រសួងមហាផ្ទៃ ដាក់ពាក្យបណ្ដឹង ប្តឹងលោកសម រង្ស៊ី ពីបទក្បត់ជាតិ
ក្នុងពេល១ខែ អ្នកនយោបាយនៅអាស៊ាន២រូប ត្រូវរឹបអូសទ្រព្យសម្បត្តិ
ទ្រព្យសម្បត្តិលោក សម រង្ស៊ី ត្រូវតុលាការរឹបអូសជាបណ្ដោះអាសន្ន
Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY