ទ្រព្យ​សម្បត្តិ​លោក សម រង្ស៊ី ត្រូវ​តុលាការ​រឹបអូស​ជា​បណ្ដោះ​អាសន្ន

  • 2018-02-27 07:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក រស់ ពិសិដ្ឋ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​រឹបអូស​ដី និង​អគារ​របស់​លោក សម រង្ស៊ី ជា​បណ្ដោះ​អាសន្ន។ ការ​រឹបអូស​នេះ​​ធ្វើ​ឡើង​ដោយសារ​តែ​លោក សម រង្ស៊ី មិន​បាន​បង់​ប្រាក់​សង​ជំងឺ​ចិត្ត​នៅ​ក្នុង​សំណុំ​រឿង​ដែល​ប្ដឹង​ដោយ​សម្ដេច ហេង សំរិន និង​សម្ដេច ហ៊ុន សែន។

អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ
ដី និង​អគារ​ដែល​នឹង​ត្រូវ​រឹបអូស មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដែល​ជា​ទីស្នាក់ការ​ចាស់​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ។ នៅ​ក្នុង​ដីកា​ចុះ​កាល​ពី​ថ្ងៃ​ទី​២៦​កុម្ភៈ​នេះ​ដែរ បាន​ឲ្យ​ដឹង​​ទៀត​ថា ដើម្បី​ទទួល​បាន​នូវ​ការ​លុបចោល​ការ​អនុវត្ត​ការ​រឹបអូស​ជា​បណ្ដោះ​អាសន្ន​នេះ កូន​បំណុល​ឈ្មោះ សម រង្ស៊ី ត្រូវ​តម្កល់​ប្រាក់​នៅ​សាលា​រាជធានី​ភ្នំពេញ​ចំនួន ៤,២៤​ពាន់​លាន​រៀល (ឬ​ជាង ១លាន​ ៦០​ម៉ឺន​ដុល្លារ)៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;