ក្នុង​ពេល​១ខែ អ្នក​នយោបាយ​នៅ​អាស៊ាន​២រូប ត្រូវ​រឹប​អូស​ទ្រព្យ​សម្បត្តិ

  • 2018-02-27 08:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្រឹម​រយៈ​ពេល​ប្រហែល ៣០ថ្ងៃ បុគ្គល​នយោបាយ​ចំនួន ពីរ​រូប នៅ​ប្រទេស​ថៃ និង កម្ពុជា ត្រូវ​បាន​រឹបអូស​ទ្រព្យ​សម្បត្តិ ស្រប​ពេល​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​។ បុគ្គល​ទាំង​ពីរ​មាន​ដូចជា​៖

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា

នាយកដ្ឋាន​អនុវត្ត​ច្បាប់​នៃ​ក្រសួង​យុត្តិធម៌​ថៃ បាន​ធ្វើការ​រឹបអូស​ទ្រព្យ​សម្បត្តិ​ជាង ៣០ របស់​លោកស្រី យីង​ឡាក់ ស៊ីណាវ៉ាត់ត្រា អតីត​នាយករដ្ឋមន្ត្រី​ថៃ​ កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៨ ក្នុង​នោះ មាន​ដូចជា ផ្ទះ ដី អាផាតមិន និង​គណនី​ធនាគារ​មួយ​ចំនួន​ដែល​មាន​តម្លៃ​រាប់​រយ​លាន​បាត។ ចំពោះ​ផ្ទះ​របស់​លោក​ស្រី មាន​ទីតាំង​ស្ថិត​នៅ​ក្រុង​បាងកក និង​មាន​តម្លៃ​ប្រមាណ​ជាង ៣លាន​ដុល្លារ​អាមេរិក។ នេះ​ជា​ការ​អះអាង​ពី​​មេធាវី​របស់​លោក​ស្រី​។

ទ្រព្យសម្បត្តិ​របស់​លោកស្រី យីងឡាក់ មួយ​ចំនួន​នឹង​ត្រូវ​ដាក់​ដេញ​ថ្លៃ ដើម្បី​ដោះស្រាយ​លើ​ការ​ខាតបង់​នៃ​គម្រោង​ស្រូវ​អង្ករ​របស់​លោកស្រី។ តាម​សេចក្ដី​រាយការណ៍​ចុងក្រោយ​នេះ បាន​ឲ្យដឹង​ថា លោកស្រី​កំពុង​ស្នាក់នៅ​ប្រទេស​សិង្ហបុរី​។

លោក សម រង្ស៊ី

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ សម្រេច​រឹបអូស​ដី និង​អគារ​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​បណ្ដោះអាសន្ន ដោយសារតែ​លោក សម រង្ស៊ី មិន​បាន​បង់​ប្រាក់​សង​ជំងឺ​ចិត្ត​នៅ​ក្នុង​សំណុំ​រឿង​ដែល​ប្ដឹង​ដោយ​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​ ហេង សំរិន ប្រធាន​រដ្ឋសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍។

ដីកា​របស់​តុលាការ​កំពូល​ដដែល​បាន​ឲ្យដឹង​ទៀត​ថា ដើម្បី​លុប​ចោល​ការ​អនុវត្ត​ការ​រឹបអូស​នេះ កូន​បំណុល​ឈ្មោះ សម រង្ស៊ី ត្រូវ​តម្កល់​ប្រាក់​នៅ​សាលា​រាជធានី​ភ្នំពេញ​ចំនួន ២,២៤ ពាន់​លាន​រៀល ឬ​ជាង ១លាន ៦០ម៉ឺន​ដុល្លារ​អាមេរិក​៕

អតីត​ទីស្នាក់ការគណបក្សសង្គ្រោះជាតិ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;