ក្រសួង​៣ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម បញ្ជាក់​ពី​មូលហេតុ​ពុល​នៅ​ខេត្ត​ក្រចេះ

  • 2018-05-25 02:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃ​ទី២៤ ខែ​ឧសភា ម្សិលមិញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ពុល​នៅ​ខេត្ត​ក្រចេះ កាលពី​ដើម​ខែ​ឧសភា ២០១៨​នេះ។

ក្រសួង​ទាំង​បី បញ្ជាក់​ថា ការ​ពុល​នៅ​ភូមិ​ស្រែនន និង​ភូមិ​អាលច ឃុំ​កន្ទួត ស្រុក​ចិត្តបុរី ខេត្ត​ក្រចេះ បណ្ដាល​មក​ពី​ស្រា​ស ដែល​មាន​លក់ ឬ​ផលិត​នៅ​ក្នុង​មូលដ្ឋាន ហើយ​ដែល​មាន​សារធាតុ​មេតាណុល​កម្រិត​ខ្ពស់ និង​ទឹកព្រែកទេ និង​អូរគគី មាន​សាធារតុ​គីមី​មាន​កំហាប់​ខ្ពស់ ដែល​បណ្ដាល​មក​ពី​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត។

ជា​មួយ​គ្នា​នេះ ក្រសួង​ទាំង​បី នឹង​បន្ដ​សហការ​គ្នា​ដើម្បី​ទប់​ស្កាត់ បង្ការ និង​ជៀសវាង​នូវ​បញ្ហា​ដែល​កើត​ឡើង​ជា​យថាហេតុ។

គួរ​រំលឹក​ផងដែរថា ករណី​ពុល​នេះ កើត​ឡើង​នៅភូមិ​ចំនួន៤ ក្នុង​ឃុំកន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី៣ ខែឧសភា ឆ្នាំ២០១៨ ដោយ​អ្នក​ភូមិ​ជា​ច្រើន មាន​រោគ​សញ្ញា ឈឺពោះ ក្អួត​ចង្អោរ ឈឺក អស់​កម្លាំង ទន់ដៃ​ទន់ជើង វិលមុខ និង​ថប់​ដង្ហើម។ រហូត​ដល់​​​ថ្ងៃទី៧ ឧសភា ចំនួន​អ្នកស្លាប់​ដោយសារករណី​ពុល បាន​កើនឡើងដល់ ១៣នាក់ និង​ជា​ច្រើន​នាក់ទៀត ត្រូវ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ៕

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម
លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល (រូបភាព៖ AKP)

អត្ថបទទាក់ទង៖

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;