CDC យល់ព្រម​លើ​គម្រោង​សណ្ឋាគារ​​លំដាប់​ផ្កាយ​៤ និង​ផ្សារ​ទំនើប នៅ​ប៉ោយប៉ែត

  • 2018-08-12 02:13:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន MOONMA HENG CO., LTD លើ​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៤ ចំនួន​៣៩២​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម “ផ្សារទំនើប”។ នេះ​បើតាម​ CDC បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន កាលពី​ថ្ងៃទី​១០សីហា ២០១៨។

គម្រោង​វិនិយោគ​នេះ មាន​ទីតាំង​ស្ថិត​នៅភូមិ​ក្បាល​ស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជាមួយ​ទុន​វិនិយោគ​ជាង ៦៨,២៩​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ៨៣៦​កន្លែង៕

ផែនទីបង្ហាញពីទីតាំងវិនិយោគរបស់ក្រុមហ៊ុន MOONMA HENG CO., LTD
ចុចអាន៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;