គម្រោង "ផ្សារម៉ាក្រូ" នៅសៀមរាប ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយ
- 2018-08-10 12:37:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោង "ផ្សារម៉ាក្រូ" នៅសៀមរាប ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយ
ចន្លោះមិនឃើញ
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០សីហានេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន Makro (Cambodia) Company Limited លើគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម (ផ្សារម៉ាក្រូ) ហើយ។
គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ មានទីតាំងនៅភូមិគោកត្នោត ឃុំសណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមួយទុនវិនិយោគប្រមាណជាង ១៨,៧៦លានដុល្លារ និងអាចបង្កើតការងារបាន ១៧៩កន្លែង។