២ថ្ងៃដំបូង​ មានអ្នកចុះឈ្មោះ​បោះឆ្នោត​ថ្មី ជាង ១ម៉ឺននាក់

  • 2018-10-03 06:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រយៈពេល ២ថ្ងៃ​ដំបូង ពោល​គឺ​គិត​ត្រឹម​ម៉ោង ៦ល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ មាន​ចំនួន​អ្នក​ចុះឈ្មោះបោះឆ្នោត​ថ្មី ១០ ២៦១​នាក់ ដែល​ស្មើ​នឹង​ជាង ២% នៃ​ចំនួន​ប្រជាពលរដ្ឋ​ត្រូវ​ចុះឈ្មោះ​ថ្មី​ឆ្នាំនេះ។ ក្នុង​នោះ ថ្ងៃទី១ ខែតុលា មាន​អ្នកចុះឈ្មោះបោះឆ្នោត​ថ្មីជិត ៤ពាន់​នាក់ និង​ថ្ងៃ​ទី២ តុលា មានអ្នកចុះឈ្មោះ​ថ្មី ជាង ៦ពាន់​នាក់។

ប្រជាពលរដ្ឋ​ ទៅចុះឈ្មោះ​បោះឆ្នោត កាលពីឆ្នាំ​២០១៧
លោក ឌឹម សុវណ្ណារុំ សមាជិក និងជា​អ្នកនាំពាក្យ គ.ជ.ប បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋដែល​មិន​ទាន់​ចុះឈ្មោះបោះឆ្នោត រួសរាន់ទៅចុះឈ្មោះ​នៅ​តាម​ឃុំ សង្កាត់របស់ខ្លួន ព្រោះ​នៅសល់ពេលតែ ១៥ថ្ងៃទៀតទេ។ លោក​បន្ថែមថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី​បោះឆ្នោតឆ្នាំ២០១៧ ​អាចពិនិត្យមេីលទិន្នន័យតាមរយៈវិបសាយ **www.voterlist.org.kh** ឬទាញយក app **Voterlist KH** ដាក់ក្នុងទូរស័ព្ទដៃក៏បាន ហេីយប្រសិនបេីឃេីញមានកំហុសឆ្គង សូម​ស្នេីសុំកែតម្រូវ។
លោក ឌឹម សុវណ្ណារុំ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន នាពេល​កន្លងមក

សូម​បញ្ជាក់ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ឆ្នាំ​២០១៨ ចាប់ផ្ដើម​កាលពីថ្ងៃ​ទី១ ខែតុលា និង​បញ្ចប់​នៅថ្ងៃ​ទី១៨ ខែតុលា​ ឆ្នាំ២០១៨។ តាម​ផែនការ​ ចំនួន​​ប្រជាពលរដ្ឋ​ ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ គឺមានជិត ៤៩ម៉ឺន​នាក់ ខណៈ​ចំនួន​ប្រជាពលរដ្ឋ ក្នុង​បញ្ជីបោះឆ្នោត​ ឆ្នាំ២០១៧ គឺ​មាន​ជាង ៨,៣លាន​នាក់៕

ចុចអាន​អត្ថបទ​ផ្សេងទៀត៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;