ដឹងអត់! អគារ​ទីស្ដីការ​ថ្មី​របស់ គ.ជ.ប មាន​តម្លៃ​ប៉ុន្មាន​?

  • 2017-07-07 04:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគារ​ទីស្ដីការ​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​មាន​កម្ពស់ ១៥​ជាន់ តម្លៃ​ជាង ១២​លាន​ដុល្លារ បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ ដែល​នឹង​ត្រូវ​សូត្រ​មន្ត​ឡើង​អគារ​ថ្មី នៅ​រសៀល​ថ្ងៃ​ទី០៧ ខែ​កក្កដា ២០១៧​នេះ។ អគារ គ.ជ.ប ថ្មី មាន​ទីតាំង​ស្ថិតនៅ​ស្ថិតនៅ​ដីឡូត៍​លេខ១ វិថី​រដ្ឋសភា សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ទល់​មុខ​ពុទ្ធសាសនបណ្ឌិត្យ និង​វិមាន​រដ្ឋសភា។

អគារ គ.ជ.ប ថ្មី ត្រូវ​បាន​សាងសង់​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១២ ហើយ​ត្រូវ​បញ្ចប់​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៧នេះ។ ការ​សាងសង់​អគារ​នេះ គ.ជ.ប ប្រគល់​ឲ្យ​ក្រុមហ៊ុន តានស្រ៊ីឆិន អ៊ីន (TanSriChen Inc) និង​ត្រូវ​ចំណាយ​ថវិកា អស់​ប្រមាណ​ជាង ១២​លាន​ដុល្លារ។ អគារ គ.ជ.ប ដែល​មាន​ទំហំ ៣០​ម៉ែត្រ គុណ​នឹង ៤៥​ម៉ែត្រ និង​មាន​កម្ពស់ ១៦​ជាន់ ប្រកប​ដោយ​លក្ខណៈ​បច្ចេកទេស​ទំនើប មាន​បំពាក់​គ្រឿង​សង្ហារិម ម៉ាស៊ីន​ត្រជាក់ ប្រព័ន្ធ​ព័ត៌មានវិទ្យា សម្រាប់​មជ្ឈមណ្ឌល​កុំព្យូទ័រ ប្រព័ន្ធ​សំឡេង​សម្រាប់​សាលសន្និសីទ និង​សាលប្រជុំ​សំខាន់ៗ​ផ្សេងៗ​ទៀត។

ចំណែក​ផ្ទៃ​ដី​មួយ​ផ្នែក ដែល​នៅ​សល់ មាន​ទំហំ ៧ ៧៦៦​ម៉ែត្រ​ក្រឡា ត្រូវ​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​ខាងលើ​ក្នុង​រយៈពេល ៩៩​ឆ្នាំ ហើយ​ថវិកា ដែល​បាន​ពី​ការ​ជួល​ដី​នេះ ត្រូវ​យក​សាង​សង់​អាគារ គ.ជ.ប ថ្មី​នេះ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;