សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់​បន្ថែម​ពី​ការ​ជួប​គ្នា​រវាង​មេទ័ព កម្ពុជា និង​ឡាវ

  • 2019-08-26 03:14:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​មាន​ប្រសាសន៍​ប្រាប់​រស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី២៤ ខែសីហា ថា តាមបញ្ជារបស់នាយករដ្ឋមន្ត្រីទាំងពីរ (កម្ពុជា-ឡាវ) គឺបានឲ្យមេបញ្ជាការនៅជួរមុខជួបគ្នាកាលពី​ល្ងាចថ្ងៃទី​២៤ ខែសីហា គោលការណ៍សំខាន់ គឺបញ្ហាតែមួយទេ ឯកភាពគ្នាកំណត់ថេរៈវេលាឲ្យកម្លាំងទាំងពីរចាក​ចេញ​ពី​នៅ​ចំនុច​ទន្លេ​ល្ពៅ​ក្នុង​តំបន់​មុំបី ទៅ​អង្គភាព​ដើម​វិញ។ ដោយកិច្ចការងារនេះ បាន​ទទួលបញ្ជាពីនាយករដ្ឋមន្ត្រីទាំងពីរ​ហើយ។

ប្រមុខ​ការ​ពារ​ជាតិ​កម្ពុជា​បានបញ្ជាក់យ៉ាងដូច្នេះ​ថា ជំនួប គឺជំនួបហើយ ឥឡូវ​គេបន្ត​ធ្វើ​ឲ្យ​បាន​ម៉ត់ចត់ ដូច្នេះភាគីទាំង​ពីរនឹងបន្តធ្វើនៅប៉ុន្មាន​ថ្ងៃទៀត ការជួបគ្នាកាលពី​ល្ងាច​ថ្ងៃទី​២៤ ខែសីហា បាន​ចប់​ហើយ គឺ​គ្មាន​ច្រក​ណា​ក្រៅពីអនុវត្ត​តាម​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រីទេ ក៏ប៉ុន្តែ​គេ​រៀបចំ​ព្រាង​លិខិត​ស្នាម​បញ្ជាក់​អះអាង​ឲ្យ​មាន​ភាព​ជាក់​លាក់​បន្ថែម​ទៀត​នៅ​ពេល​ជួប​គ្នានៅ​ពេល​ក្រោយ តិចទៀតបានសម្រេចកំណត់ថេរៈវេលាច្បាស់លាស់​ជាមួយគ្នា

សម្តេច​ពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ជំនួបនេះ គឺផ្តោតសំខាន់ទៅការដកកម្លាំង​ទាំង​សងខាង​ទៅអង្គភាពដើមវិញ តែ​ដកនឹងគេមិនទាន់​ធ្វើភ្លាមទេ គឺត្រូវ​មានជាលាយលក្ខអក្សរ​ដើម្បីបញ្ជាក់ រួច​ហើយ​ឈាន​មួយជំហាន​ទើប​បានចប់

សម្តេច​ពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ ចំពោះស្ថានភាព​ព្រំដែនកម្ពុជា ឡាវ គឺមានភាព​ល្អ​ប្រសើរ ពីព្រោះថ្នាក់ដឹកនាំកំពូល​នៃ​ប្រទេសទាំង​ពីរ​បាន​ជួប​ឯកភាពគ្នាហើយ គឺ​ត្រូវ​តែ​អនុវត្ត​តាមបទបញ្ជាដ៏ម៉ឹងម៉ាត់បំផុត៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;