សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ពីស្ថានភាពនៅព្រំដែនកម្ពុជា-ឡាវ
- 2019-08-23 14:47:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ពីស្ថានភាពនៅព្រំដែនកម្ពុជា-ឡាវ
ចន្លោះមិនឃើញ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ប្រាប់ [ខ្លីៗ] នាល្ងាចថ្ងៃទី២៣ ខែសីហានេះថា ស្ថានភាពព្រំដែនកម្ពុជា-ឡាវ គឺមិនមានភាពតានតឹងប្រឈមមុខដាក់គ្នានោះទេ និងមិនមានអ្វីធ្ងន់ធ្ងរដែរ។ សម្ដេចបានបញ្ជាក់ថា ភាគីទាំង២ បានជួបចចារគ្នានារសៀលថ្ងៃនេះ។
ការថ្លែងបញ្ជាក់របស់ប្រមុខការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយអំពីស្ថានភាពប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងឡាវ នៅតំបន់ព្រំដែនទន្លេល្ពៅ។
សម្ដេចបានបន្ថែមថា៖ “វាមិនមានអីធ្ងន់ធ្ងរទេ តំបន់ដីនឹងវាមិនទាន់ដោះស្រាយ ដូច្នេះគឺកុំឲ្យខាងឡាវបន្ថែមកម្លាំង និងឲ្យដកថយក្រោយវិញ តែខាងឡាវចង់បានដោះស្រាយឲ្យរហ័ស។ ប៉ុន្តែអត់មានការតានតឹង ការប្រឈមមុខដាក់គ្នាទេ តែយ៉ាងណាក៏ដោយជួបពិភាក្សាគ្នាសួរនាំគ្នា និងពន្យល់គ្នាទៅវិញទៅមក កំពុងតែធ្វើការងារនេះហើយ”។