មេទ័ព​កម្ពុជា-ឡាវ ជួប​ចរចា​គ្នា​រឿង​ដក​ទ័ព​ថ្ងៃ​ទី​២៦ ខែ​សីហា នេះ

  • 2019-08-26 01:45:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេបញ្ជាការ​កង​ពលតូចលេខ៩ និងមេបញ្ជាការយោធាខេត្តព្រះវិហារ នឹង​ជួប​ចរចា​ជាមួយ​អង្គភាព​យោធា​ខេត្ត​ចាំប៉ាសាក់ រ​បស់ប្រទេសឡាវ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នេះ ដើម្បី​ដក​កម្លាំង​ចេញ​ឲ្យផុតពីព្រំដែនដែលមានការស្មុគស្មាញ ស្ថិតនៅតំបន់ទន្លេល្ពៅ។

ការ​ជួប​គ្នានេះ គឺ​ផ្អែក​តាម​ការ​ឯកភាពរវាងនាយកមន្ត្រីទាំងពីរ កម្ពុជា-ឡាវ កាលពីថ្ងៃទី ២៤ ខែ​សីហា ឆ្នាំ២០១៩ ថា​ដក​កម្លាំង​ចេញ​ផុត​ពី​ចំណុច​ស្មុគស្មាញ​នៅ​ព្រំដែន​ភូមិសាស្ត្រ ម៉ោង​មុន​ឡាក់ ប៉ាក​មោគ ខេត្ត​ចាំប៉ាសាក់ និង​ផ្អែក​តាមការឯកភាពរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លេខ ៣៥៩៦/ក.ប៉.ថ ចុះថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ ថា ការ​តែង​តាំង​គណៈកម្មការ​ចូល​ជួប​ដោះ​ស្រាយ​បញ្ហា​ស្មុគស្មាញ​តាម​បណ្តោយ​ព្រំដែន​ឡាវ-កម្ពុជា នៅ​ប៉ុស្តិ៍​កន្ទុយ​កោះ​ស្មៅ បង្គោល ០២៤ ស្ថិត​ក្នុង​ទឹក​ដីឡាវ។ ក្នុង​ការ​ជួប​ចរចា​នេះ​ដែរ​គណៈប្រតិភូ​ចូល​រួម ភាគី​នីមួយៗ មិន​អោយ​លើសពី១០រូប។

តាម​បញ្ជា​របស់ សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​លោក ថងលូន ស៊ីស៊ូលីត នាយក​រដ្ឋ​មន្ត្រី​ឡាវ គឺ​លោក​ឧត្ដម​សេនីយ៍​ទោ ដួង ច័ន្ទ មេ​បញ្ជាការ​កង​ពល​តូច​លេខ៩ របស់​កម្ពុជា បាន​ជួប​ចរចា​គ្នា​ជា​មួយ​ភាគី​ឡាវ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ដើម្បីកំណត់ពេល​វេលា​ឲ្យ​កង​កម្លាំង​ទាំង​ពីរ​ដក​ចេញ​ពី​​កន្លែងឈរជើងនៅចំនុចទន្លេល្ពៅក្នុងតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ ទៅ​កាន់​អង្គភាព​ដើម​វិញ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;