កីឡាករ​លំដាប់​ពិភពលោក ទាំង​នេះបាន​បរិច្ចាគ​ប្រាក់ជួយ​ដល់​អ្នក​ជំងឺ COVID-19

  • 2020-03-19 03:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នករងគ្រោះដោយសារផ្ទុកវីរុសកូរ៉ូណា ឬ COVID-19 បាន​នឹង​កំពុង​​កើន​ឡើង​ជាលំដាប់នៅក្នុងប្រទេសជុំវិញ​ពិភពលោក។ យ៉ាងណា កីឡាករ​បាល់​ទាត់វិញ ក៏​មិន​ព្រងើយ​កន្តើយ​ ដោយមាន​កីឡាករ​ខ្លះ​បាន​បរិច្ចាគ​ប្រាក់​ជួយ​ដល់​ក្លឹប និង​ប្រទេស​កំណើត​របស់​ខ្លួន​តួយ៉ាង​ដូច​មាន​រៀបរាប់ខាង​ក្រោម​៖

រូបតំណាង
-Son Heung min កីឡាករ Spurs និង​ Park Ji-sung អតីតកីឡាករ Manchester United បានបរិច្ចាគលុយ៨ ម៉ឺនដុល្លារប្រមាណជា (១០០ លានវ៉ុន) ជួយដល់អ្នករងគ្រោះដោយសារផ្ទុកវីរុសកូរ៉ូណានៅក្នុងប្រទេសកូរ៉េខាងត្បូង។

-Zlatan Ibrahimovic កីឡាករក្លឹប AC Milan បាន​បរិច្ចាគលុយ ៥ ម៉ឺន​អឺរ៉ូ​ចំនួន​ពីរ​ដង​រួច​មក​ហើយ​ ជួយ​ដល់​ប្រទេស​អ៊ីតាលី​ដែល​កំពុង​រងគ្រោះ​ខ្លាំង។ ថ្មីៗនេះ​រូប​គេ ក៏​បាន​ចាប់​ផ្ដើម​​ធ្វើ​កម្មវិធី​រៃអង្គាស​ប្រាក់ ដោយ​បង្ហោះ​សារ​ការ​រៃអង្គាស​ ត្រឹម​មួយ​ម៉ោង​​រៃ​បាន​ ១០៩ ៦៥២​ អឺរ៉ូ​ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។

-Sadio Mane កីឡាករ​ក្លឹប Liverpool បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់​ខ្លួន​ប្រមាណ​ ៤៥០០០​ អឺរ៉ូ​ឲ្យ​ទៅ​ប្រទេស​កំណើត​សេណេហ្គាល់​សម្រាប់​ប្រើ​ក្នុង​យុទ្ធនាការ​ទប់​ស្កាត់​វីរុស​កូរ៉ូណា។

សម្រាប់ក្លឹបវិញ អំឡុង​ពេល​ Premier League បានផ្អាក Liverpool ក៏បាន​បរិច្ចាគ​ប្រាក់​ ៤ ម៉ឺនផោន​ដល់​អង្គការ​មួយ​ឈ្មោះ​ថា​ Fans Supporting Foodbanks (FSF) ដើម្បី​បន្ត​សកម្មភាព​សប្បុរសធម៌​របស់​ខ្លួន​នៅប្រទេស​អង់គ្លេស។​

ជម្រាបជូនថា គិតមកទល់ពេលនេះ ដោយសារតែ​វីរុស COVID-19 រាត​ត្បាត​ខ្លាំង​ពេករហូត​ដល់​ កម្មវិធីប្រកួតបាល់ទាត់ និងសកម្មភាព​កីឡាករ​នានា ត្រូវ​បាន​ផ្អាកស្ទើរ​ទាំងស្រុង​ទៅ​ហើយ​៕

ប្រភព៖ BBC | Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;