វីដេអូ៖ អ្នកគាំទ្រមកតាមកកកុញពេលដឹងថា Zlatan មកដល់ AC Milan

  • 2020-01-03 02:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករវ័យ ៣៥​ ឆ្នាំ Zlatan Ibrahimovic មកធ្វើដំណើរមកដល់ទឹកដី San Siro របស់ក្លឹប AC Milan តាមរយៈយន្តហោះផ្ទាល់ខ្លួនដែលមានគ្នាត្រឹមតែ ៤-៥ នាក់ប៉ុណ្ណោះ។ មិនត្រឹមតែអ្នកគាំទ្រមករង់ចាំជួបវីរបុរសក្លឹបម្នាក់នេះទេ សូម្បីតែគណៈគ្រប់គ្រងក្លឹបក៏មកទទួលយ៉ាងរាក់ទាក់ផងដែរ។

រូបថត៖ Goal

Zlantan នឹងពាក់អាវលេខ ២១។ សម្រង់សម្តីពេលធ្វើសន្និសិទកាសែត Zlatan បាននិយាយថា៖ "ខ្ញុំនឹងធ្វើឲ្យ San Siro រីករាយជាថ្មី!" ។

យោងតាមប្រភពពីសារព័តមានកីឡាល្បីៗបានឲ្យដឹងថា កីឡាករចាស់វស្សារូបនេះនឹងបង្ហាញខ្លួនផ្លូវការដោយចុះកុងត្រារយៈពេល ៦ ខែជាមួយនឹងតម្លៃ ៣,៩ លានដុល្លារនិងកិច្ចសន្យាបន្តដល់ ១ ឆ្នាំ។

រំឮកផងដែរថា Zlatan Ibrahimović លេងឲ្យ AC Milan អំឡុងឆ្នាំ ២០១០-២០១២ ចូលលេងបាន ៨៥ ប្រកួតរកបាន ៥៦ គ្រាប់ជួយឲ្យក្លឹបឈ្នះពានលីគជាលើកទី ១៨ និងជាលើកចុងក្រោយបំផុតផងដែរ(គិតមកដល់រដូវកាលនេះ)៕

ទស្សនាវីដេអូខាងក្រោម៖

រូបថត៖ AC Milan

អត្ថបទ៖ រក្សា

;