UEFA អាច​នឹង​សម្រេច​ចិត្ត​​ប្រើ​ទម្រង់​​១ប្រកួត​​ដឹង​ចាញ់​-ឈ្នះ​មិន​បាច់​លេង​២ជើង

  • 2020-05-20 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយ​ហេតុ​ថា​ ​ស្ថានភាព​មិន​ទាន់​អាច​ត្រឡប់​មក​ប្រក្រតី​វិញ នោះ​​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League ​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ដែរ​​។ ​បច្ចុប្បន្ន​វា​នៅ​ជាប់​គាំង​ត្រឹម​វគ្គ ១៦ ក្រុម​ចុងក្រោយ ខណៈ​ដែល ​៤ ក្រុម​ត្រូវ​បាន​​គេ​រក​ឃើញ​ថា​បាន​ឡើង​ទៅ​វគ្គ​បន្ត​រួច​ហើយ។

កម្មវិធី​ចាប់​ឆ្នោត​​វគ្គ ​១៦​ ក្រុម​រៀបចំ​ក្នុង​ទីក្រុង Nyon ប្រទេស​ស្វីស /រូបថត៖ ChampionsLeague
យោង​តាម​ដំណឹង​ថ្មី​ចុង​ក្រោយ ​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​ កំពុង​តែ​ពិភាក្សា​និង​​ពិចារណា ​រក​វិធី​បញ្ចប់​រដូវកាល​នេះ​ឲ្យ​បាន​ឆាប់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ជាមួយ​គ្នា​នេះ​ផង​ដែរ ​កាល​បរិច្ឆេទ​នៃ​ប្រកួត​ការ​ឡើង​វិញ​ ​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​​នឹង​ធ្វើ​ឡើង​នៅ​ ថ្ងៃ​ទី ៨ ខែ​សីហា​ឆ្នាំ ២០២០ ។

​ស្រប​ពេល​ដែល​​និតិវិធី​ក្នុង​ការ​ប្រកួត​វគ្គ ៨ ​ក្រុម​(quarter-finals) និង ៤ ក្រុម​ (semi-finals) UEFA អាច​នឹង​សម្រេច​ចិត្ត​​ប្រើ​ទម្រង់ ​​១ ប្រកួត​​ដឹង​ចាញ់​-ឈ្នះ​មិន​បាច់​លេង​២ជើង ដោយ​បើក​ឲ្យ​ប្រកួត​ក្នុង​១​សប្ដាហ៍​លេង ២ ដង​ តែ​បិទទ្វារ​មិន​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​ក្នុង​កីឡដ្ឋាន​។ ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​វគ្គ​នេះ គឺ​គេ​ត្រូវ​លេង ២ ជើង​។

ចំណែក​ឯ​ពាន​ធំ​លំដាប់​ទី ២ Europa League នឹង​ត្រូវ​លេង​បែប​នោះ​ដែរ នៅ ៣ ​ថ្ងៃ​បន្ទាប់។ ប្រភព​ព័ត៌មាន​ដដែល​បាន​លើក​ឡើង​ពី ភាគី​ខាង​ប្រព័ន្ធផ្សព្វផ្សាយ​កម្មវិធី​បាល់​ទាត់​ដ៏ពេញនិយមនេះ មិន​សូវ​ពេញចិត្ត​ទម្រង់​ថ្មី​នេះ​ឡើយ។ យ៉ាងណា ការ​ប្រជុំ​សម្រេច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៧ ខែមិថុនា ខែក្រោយ​នេះ​ហើយ។

​រីឯ​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ត្រូវ​លេង​នៅ ​ថ្ងៃ​ទី ២៦ ​ខែ​សីហា​ឆ្នាំ ២០២០ នៅ​កីឡដ្ឋាន​ Atatürk Olympic ទី​ក្រុង Istanbul ប្រទេស​តួគី​ខាង​មុខនេះ៕

កីឡដ្ឋាន​ Atatürk Olympic ទី​ក្រុង Istanbul ប្រទេស​តួគី​

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Marca ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;