PSG រកឃើញ​វិធីលេង​វគ្គ​បន្ត Champions League ក្រោយបារាំង បិទ​គ្រប់​កម្មវិធី​ប្រកួត​កីឡា

  • 2020-04-29 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពេល​ដែល រដ្ឋាភិបាល​ប្រទេស​បារាំង បាន​ប្រកាស​នាពេលថ្មីៗនេះ​ថា បិទ​គ្រប់​កម្មវិធី​ប្រកួត​កីឡា ​រហូត​ដល់​ខែ​កញ្ញា​។ អ្នក​តាម​ដាន​បាល់ទាត់ កើត​ជា​ចម្ងល់​ថា បើ​ឥឡូវ​នេះ PSG ឡើង​ដល់​វគ្គ ៨ ក្រុម​ចុងក្រោយ​ពាន​រង្វាន់ Champions League ទៅ​ហើយ​ បើ​ករណី​លេង​ក្នុង​ផ្ទះខ្លួន​ឯងវគ្គ​បន្ទាប់​ តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​វិញ?

ប្រធាន​ក្លឹប Paris Saint-Germain
​ប៉ុន្មាន​ម៉ោង​ក្រោយ​មក លោក Nasser Al Khelaifi ជា​ប្រធាន​ក្លឹប Paris Saint-Germain បាន​ចេញ​មក​បញ្ជាក់​លើ​ករណី​រឿង​នេះ ដោយ​ក្លឹប **Paris នឹង​​​ត្រូវ​​ទៅ​លេង​នៅ​បរទេស ឬ​ខ្ចីទឹក​ដី​ប្រទេស​ផ្សេង** ដើម្បី​ប្រកួត​ក្នុង​ដី​ដែល​នៅ​សល់​នៅ​វគ្គ​បន្ទាប់​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់ Champions League រដូវកាលនេះ។

យ៉ាង​ណា ប្រធាន​ក្លឹប​រូប​នេះ មិន​ទាន់​បានបញ្ជាក់​ប្រទេស​ណាមួយ​នោះទេ។ ម្យ៉ាង​ទៀត កាលបរិច្ឆេទ​នៃ​ការ​វិល​មក​នៃ​ការ​ប្រកួត Champions League ក៏កំពុង​ស្រពិចស្រពិលនៅ​ឡើយ ដោយ​សារ​តែ​ស្ថានភាព​នៃ​វីរុស​កូវីដ១៩ មិនទាន់ធូរ​ស្រាល​នៅ​ឡើយ​។

បើ​យោង​ទៅ​តាម​ប្រភព​ពី​សារព័ត៌មាន​ [Sky Sports Italia] បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិលមិញ​ថា ​កាល​បរិច្ឆេទ​ប្រកួត​ Champions League ឡើង​វិញ​​ ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ ពោលគឺនឹង​ធ្វើ​នៅ​ថ្ងៃ​ទី ៧ ខែ​សីហាឆ្នាំ ២០២០ ខាងមុខនេះ៕

កីឡាករ Paris អបអរពេល​វាយបក Dortmund ឈ្នះសរុបទាំងពីរជើង ៣-២
កីឡាករ Paris អបអរពេល​វាយបក Dortmund ឈ្នះសរុបទាំងពីរជើង ៣-២

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Football Italia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;