Pep និយាយ​បែប​នេះ​​ ៣ ខែក្រោយ​ UEFA មិន​ឲ្យ​​លេង​ពាន​រង្វាន់​អឺរ៉ុប​២​ឆ្នាំ

  • 2020-05-05 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Pep Guardiola បាន​និយាយ​ថា៖ ក្រុម​ទាំង​ពីរ​រវាង Liverpool និង Manchester City អាច​ដូរ​គ្នា​បាន​រឿង​លើក​ពាន​លីគ​និង Champions League ក្នុង​កម្មវិធី​ Football association writer Award ធ្វើ​ឡើង​កាល​ពី​ខែ​វិច្ឆិកា ២០១៩ កន្លង​ទៅ​។

Pep Guardiola ក្នុងកម្មវិធី​ Football association writer Award /រូបថត៖ Twitter
លោក​បាន​និយាយ​បែប​កំប្លែង​ជា​សាធារណៈ​ថា​ **​ឆ្នាំ​នេះ​គឺ​ពិបាក​ខ្លាំង​ក្នុង​ការ​ប្រជែង​ជាមួយ Liverpool យក​ឈ្នះ​​ពាន​លីគ ចឹង​ហើយ​ក្រុម​ Man City ជាក្លឹប​អ្នកមាន​ប្រហែល​ជា​ឆ្នាំ​នេះ ចាយ​លុយ​យក Champions League ​តែម្តង។(Pep សើច!)**

ក្រោយ​ពេល​លោកហ៊ាន​និយាយ​ជា​សាធារណៈ​បែប​នេះ ស្រាប់​តែ​រំលង​បាន ៣ ខែ​ក្រោយ​មក​។ នៅ​ដើមខែកុម្ភៈមាន​ដំណឹង​ថា ក្លឹប​ការពារ​តំណែង​ជើងឯក​ក្របខ័ណ្ឌកំពូលអង់គ្លេស Manchester City ត្រូវ​បាន UEFA ចោទ​ប្រកាន់​ពី​បទ​ល្មើស​ច្បាប់​ហិរញ្ញវត្ថុ នឹង​ត្រូ​វ​ដាក់​ពិន័យ​ឲ្យ​ជាប់​បម្រាម​មិន​ឲ្យ​​លេង​នៅ​ពាន​រង្វាន់​អឺរ៉ុប​២​ឆ្នាំ។ ឥឡូវ​នេះ​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ តវ៉ាពី​ភាគីខាងក្លឹប។

ប្រការ​នោះ អាច​ជា​ទង្វើ​​មួយ​ក្នុង​ចំណោមទង្វើ​ជាច្រើនទៀត ដែល​ត្រូវ​បាន UEFA ដាក់​សំណុំ​រឿង​ស៊ើបអង្កេត​រហូត​ឈាន​ដល់​ការ​ដាក់ពិន័យ។ យ៉ាង​ណាមិញ វា​គ្រាន់​តែ​ភាព​មន្ទិល​សង្ស័យ​ គ្មាន​ការ​បញ្ជាក់​ពី UEFA ឡើយ។

ក្រោយ​កើត​មាន​រឿង​រ៉ាវ Pep Guardiola បាន​និយាយ​ធានា​ទៅ​កាន់​កីឡាករ​របស់​លោក​ថា លោក​នឹង​មិន​ចាកចេញ​​ឡើយ ទោះ​បី Manchester City ត្រូវ​គេ​​ទម្លាក់​ទៅ​កាន់លីគ ២ ក៏​ដោយ។

រំឮក​ដែរ​ថា គ្រូ​បង្វឹក​ទាំង​ពីរ​សុទ្ធ​តែបាន​​ឈ្នះ​ពាន​ដូច​គ្នា​ឆ្នាំ​មុនដោយ Pep ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស ចំណែក Klopp ឈ្នះ​ពាន​កំពូល​អឺរ៉ុប Champions League ។ លោកទាំងពីរក៏បានទទួលពានរង្វាន់កិត្តិយសព្រមគ្នាផងដែរក្នុងកម្មវិធីខាងលើ៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ theguardian ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;