ទឹកដោះគោ​កូន​ក្មេង ៣​ប្រភេទ ត្រូវ​ក្រសួង​ប្រកាស​ថា មាន​មេរោគ​ឆ្លង

  • 2017-12-20 09:34:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​ទទួល​ដំណឹង​ពី​បណ្ដាញ​អាជ្ញាធរ​សុវត្ថិភាព​ចំណី​អាហារ​អន្តរជាតិ (INFOSAN = International Food Safety Authority Networks) និង​សេចក្ដី​ប្រកាស​របស់​រោងចក្រ​ឈ្មោះ ឡាក់តាលីសអាំងទែណាស្យូណាល់ (LACTALIS INTERNATIONAL) ថា មាន​ផលិតផល​ទឹក​ដោះ​គោ​ចំនួន ៣​ប្រភេទ បាន​ឆ្លង​មេរោគ សាលម៉ូណែលឡា។

មេរោគ​នេះ បាន​ឆ្លង​នៅ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ពិសេស​ចំពោះ​ទារក កុមារ​តូចៗ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន។ ផលិតផល​ទឹក​ដោះ​ទាំង​៣ រួមមាន៖

-​ សេលីយ៉ា អាដេ (CELIA AD)

  • ទម្ងន់៖ ៣៥០​ក្រាម
  • លេខ​ឡូត៍៖ 17C0012746
  • ថ្ងៃ​ខែ​ឆ្នាំ​ផុត​កំណត់៖ ១០ ឧសភា ២០១៩
  • ប្រទេស​ផលិត៖ បារាំង

-​ សេលីយ៉ា ម៉ាម៉ា​ (CELIA MAMA)

  • ទម្ងន់៖ ៤០០​ក្រាម
  • លេខ​ឡូត៍៖ 17C0012679
  • ថ្ងៃ​ខែ​ឆ្នាំ​ផុត​កំណត់៖ ២៧ មេសា ២០១៩
  • ប្រទេស​ផលិត៖ បារាំង

-​ ពីកូត អេស អិល (PICOT SL)

  • ទម្ងន់៖ ៣៥០​ក្រាម
  • លេខ​ឡូត៍៖ 17C0012877
  • ថ្ងៃ​ខែ​ឆ្នាំ​ផុត​កំណត់៖ ០១ មិថុនា ២០១៩
  • ប្រទេស​ផលិត៖ បារាំង

ក្រសួង​សុខាភិបាល ក៏​បាន​ប្រកាស​ផង​ដែរ​ថា ក្នុង​ករណី​ប្រទះ​ឃើញ ឬ​កំពុង​ប្រើប្រាស់​ផលិតផល​ខាង​លើ​នេះ សូម​ប្រញាប់​ផ្ដល់​ព័ត៌មាន​ដល់​នាយកដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារ​ពេទ្យ និង​គ្រឿង​សម្អាង​នៃ​ក្រសួង​សុខាភិបាល តាម​រយៈ​លេខ៖ ០៨៥ ៥៣៨ ០៦៦ ឬ ០៧៧ ៨០៤ ៤៦៦ ឬ ០១២ ២០៤ ៩៦៥ និង ០៦១ ២២៣ ៣២៦៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;