គ្រោះថ្នាក់​ខ្លាំង បើហ៊ាន​រួមភេទ​នៅ​អំឡុង​ពេល​ទាំង៦​នេះ!

  • 2020-07-15 15:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្នែក​មួយ​នៃ​ជីវិត​សុខភាព​ផ្លូវភេទ​ល្អ​ប្រពៃ​គឺ ​ស្ត្រីៗ​​​គួរ​ដឹង​ថា​ពេល​វេលា​​ណា​ខ្លះ​​ដែល​មិន​សក្ដិសម​នឹង​​រួម​ភេទ។ ការ​រើស​ពេល​មិន​​ត្រឹមត្រូវ​​​នេះ​អាច​បង្ក​ជា​បញ្ហា​​ធំ​ចំពោះ​សុខភាព​រាងកាយ ​ក៏​ដូចជា​​សុខភាព​ផ្លូវ​អារម្មណ៍​​ថែម​ទៀត​ផង។ បើ​តាម​ការ​បកស្រាយ​ពី​អ្នក​ជំនាញ មាន​​ពេល​វេលា​មួយ​ចំនួន ដែល​អ្នក​មិន​គួរ​ប្រព្រឹត្ត​រឿង​នៅ​លើ​គ្រែ​សោះ​ឡើយ៖

១. កំពុង​ជាសះស្បើយ​ពី​ជំងឺ​​តម្រង់​នោម

នៅ​ពេល​អ្នក​កំពុង​ឈឺ ឬ​មាន​ជំងឺ​តម្រង់​នោម​ណា​មួយ ច្បាស់​ណាស់​អ្នក​ប្រាកដ​ជា​គ្មាន​អារម្មណ៍​ផ្លូវ​ភេទ​ឡើយ។ យ៉ាង​ណា​មិញ នៅ​អំឡុង​ពេល​ចាប់​ផ្ដើម​ជា​សះ​ពី​ជំងឺ អារម្មណ៍​ផ្លូវ​ភេទ​អាច​​នឹង​កើត​មាន​ឡើង​វិញ។ ប៉ុន្តែ​អ្នក​មិន​គួរ​រួមភេទ​ទេ ដោយ​ត្រូវ​រង់​ចាំ​ឲ្យ​ជា​ដាច់​ពី​ជំងឺ​យ៉ាង​ហោច​ណាស់​​ក៏​រយៈពេល​​២​សប្ដាហ៍​ដែរ។ បើ​មិន​ដូច្នោះ​ អ្នក​អាច​មាន​ហានិភ័យ​ធ្វើ​ឲ្យ​ជំងឺ​រើ​ឡើង​វិញ ហើយ​បង្ក​វា​ឲ្យ​កាន់​តែ​ទៅ​ជា​អាក្រក់​ជាង​មុន​ក៏​ថា​បាន។

២. ក្រោយ​សម្រាល​​កូន​ហើយ​ថ្មីៗ

ស្ត្រីៗ​ក្រោយ​ឆ្លង​ទន្លេ គួរ​រង់ចាំ​ឲ្យ​បាន​៤ ទៅ ៦​សប្ដាហ៍​យ៉ាង​តិច មុន​នឹង​ចាប់​ផ្ដើម​រឿង​លើ​គ្រែ​ជា​ថ្មី។ ការ​​រួមភេទ​មុន​ពេល​កំណត់​នេះ អាច​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​សុខភាព ជា​ពិសេស​រាំង​ស្ទះ​ដល់​ដំណើរការ​ជាសះស្បើយ​​​​​​​​​នៃ​ប្រដាប់​ភេទ។

៣. កំពុង​ឆ្លង​មេរោគ​នៅ​ប្រដាប់​ភេទ

ការ​រួមភេទ​នៅ​ពេល​នេះ​អាច​ធ្វើ​ឲ្យ​មេរោគ​កាន់​តែ​កើត​ឡើង​ច្រើន ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​អាការៈ​ឈឺ​ចាប់​​ខ្លាំង។ មួយ​វិញ​ទៀត វា​ក៏​អាច​ចម្លង​មេរោគ​ទៅ​កាន់​ដៃ​គូ​ផង​ដែរ។

៤. ដៃគូ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​​នៃ​គ្រឿង​ស្រវឹង ឬ​គ្រឿង​ញៀន

ស្ត្រី​​មួយ​ចំនួន​អាច​ក្លាយ​ជា​ជន​រងគ្រោះ ដោយ​ការ​រំលោភ​បំពាន​លើ​ផ្លូវ​ចិត្ត និង​រាងកាយ។ គួរ​ដឹង​ពី​អត្តចរិត​ឬ​ទម្លាប់​ដៃ​គូ​ឲ្យ​ច្បាស់​សិន មុន​នឹង​សម្រេច​ធ្វើ​ការ​រួមភេទ​នៅ​ពេល​ពួក​គេ​កំពុង​ស្រវឹង ឬ​ប្រើប្រាស់​គ្រឿង​ញៀន។

៥. គ្មាន​របស់​ការពារ

កត្តា​នេះ​អាច​បង្ក​ឲ្យ​អ្នក​មាន​ផ្ទៃ​​ពោះ​ដោយ​មិន​​បាន​ត្រៀម​ទុក​ជា​មុន។ បន្ថែម​ពី​នេះ អ្នក​អាច​ឆ្លង​ជំងឺ​​​នានា​ពី​ដៃ​គូ​បាន។

៦. ក្រោម​ការ​បង្ខិត​បង្ខំ ឬ​ដើម្បី​ផ្គាប់​ចិត្ត​ដៃ​គូ

អ្នក​នឹង​បង្កើន​សម្ពាធ​ផ្លូវ​អារម្មណ៍​លើ​ខ្លួន​ឯង​កាន់​តែ​ច្រើន​ឡើងៗ រហូត​ដល់​ថ្នាក់​អាច​មាន​បញ្ហា​ខាង​ផ្លូវ​ចិត្ត៕

ប្រភព៖ Insider ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;