រួមភេទ​ដោយ​ប្រើ​មាត់ ហើយ​លេប​ទឹក​រំអិល​ខាង​ស្រី ប៉ះពាល់​អី​អត់?

  • 2020-09-08 06:40:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​យក​មាត់​រួមភេទ​ជាមួយ​និង​មនុស្ស​ស្រី គឺ​ជា​ការ​ផ្ដល់​អារម្មណ៍​​រំភើប​​មួយ​យ៉ាង​ខ្លាំង​ចំពោះ​នាង។ យ៉ាង​ណា​មិញ បុរសៗ​មួយ​ចំនួន​ប្រហែល​ជា​មាន​ចម្ងល់​ថា​តើ​វា​ជា​រឿង​​ល្អ​ដែរ​ឬ​ទេ​​ចំពោះ​សុខភាព​នៅ​ក្នុង​ការ​​រួម​ភេទ​ដោយ​ប្រើ​មាត់ ឬ​លេប​ទឹក​រំអិល​ទ្វារមាស​របស់​ស្ត្រី?

បើ​តាម​វិបសាយ​សុខភាព HealthSite បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ដូច្នេះ​មិន​​គ្រោះថ្នាក់ ឬ​ផ្ដល់​គុណវិបត្តិ​អ្វី​ឡើយ​ចំពោះ​សុខភាព។ ទឹក​រំអិល​​ស្ត្រី​កើត​ចេញ​​ដោយ​ធម្មជាតិ​ពី​​ក្រពេញ​​ម្យ៉ាង​ដែល​ស្ថិត​នៅ​ក្នុង​ទ្វារ​មាស ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​រួមភេទ។ មួយ​វិញ​ទៀត ការ​ចេញ​ទឹក​រំអិល​​ក៏​ជា​ការ​បង្ហាញ​ថា នាង​កំពុង​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ផង​ដែរ។ ទោះ​ជា​បែប​នេះ​ក្ដី ទឹក​រំអិល​ទ្វារ​មាស​​អាច​មាន​ធុំ​ក្លិន​ ប៉ុន្តែ​មិន​មែន​ស្អុយ​ខ្លាំង​នោះ​ទេ។ បើ​យក​ល្អ បុរសៗ​គួរ​ប្រាប់​ស្ត្រី​ឲ្យ​លាង​សម្អាត​ប្រដាប់​ភេទ​សិន មុន​នឹង​ចាប់​ផ្ដើម​ប្រតិបត្តិការ​ឱរ៉ាល់​សិច។

ចុះ​បើ​ខាង​ស្រី​មាន​ប្រភេទ​​បញ្ហា​ជំងឺ​ឆ្លង​វិញ? កត្តា​ឆ្លង​អាច​កើត​ឡើង​បាន តែ​ភាគរយ​តិច​តួច​នោះ​ទេ។ ប៉ុន្តែ​បើ​ខាង​បុរស​កើត​ដំបៅ រលាក ឬ​មាន​របួស​មាត់ អត្រា​ឆ្លង​អាច​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ៕

ប្រភព៖ Thehealthsite ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;