ពលរដ្ឋ​ជិត​២០០​គ្រួសារ រស់នៅ​ស្រុក​ស្អាង ព្រួយ​បារម្ភ​ពី​ការ​បាក់ច្រាំង​ទន្លេ

  • 2017-12-27 04:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជា​ពលរដ្ឋ​ជិត ២០០​គ្រួសារ រស់នៅ​ភូមិ​កោះរំដួល ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​ព្រួយ​បារម្ភ​បន្ទាប់​ពី​ដី​មាត់​ច្រាំង​ទន្លេ​បាន​បាក់​ស្រុត​ជា​រៀង​រាល់​ថ្ងៃ ដោយសារ​តែ​ការ​បូមខ្សាច់​របស់​ក្រុមហ៊ុន​ឯកជន​មួយ។ ពួកគាត់​សុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់​វិធានការ និង​ជួយ​អន្តរាគមន៍។

ប្រជា​ពលរដ្ឋ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​មិន​ទាន់​មាន​ការ​បូម​ខ្សាច់ គឺ​ច្រាំង​មាត់​ទន្លេ មិន​មែន​នៅ​កៀក​ផ្លូវ​ទេ គឺ​នៅ​ចម្ងាយ​ប្រមាណ​ជា​១៥ ទៅ ជិត​២០​ម៉ែត្រ​ឯណោះ។ ប៉ុន្តែ​បន្ទាប់​ពី​មាន​ក្រុមហ៊ុន​បូម​ខ្សាច់ ដី​ច្រាំង​ទន្លេ​ចេះ​តែ​បាក់​ជា​បន្ត​បន្ទាប់ រហូត​ដល់​ថ្នាក់​ដល់​ចំណុច​ប្រកាស​អាសន្ន​ហើយ។ ប្រសិន​មិន​មាន​ការ​ទប់ស្កាត់​ទេ ប្រាកដ​ជា​បាក់​ផ្ទះ បាក់​ផ្លូវ​បេតុង ចូល​ទន្លេ​ជាក់​ជា​មិន​ខាន​ឡើយ។

ចំណែក​លោក ឌិត ទីណា រដ្ឋលេខាធិការ​ក្រសួងរ៉ែ និង​ថាមពល បាន​បញ្ជាក់​ថា បើសិន​ជា​រក​ឃើញ​ថា ក្រុមហ៊ុន​នោះ​ហ៊ាន​បូម​ពេល​យប់​មែន​នោះ ក្រសួង​នឹង​ដក​មន្ត្រី​ចាំ​ឃ្លាំ​មើល និង​ដក​អាជ្ញាបណ្ណ​ក្រុមហ៊ុន ឡេង ជីន ​ចោល​តែ​ម្តង។ លោក​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ក្រសួង​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កន្លែង​ណា​​ដែល​មាន​បញ្ហា ដោយ​នឹង​ចាត់​មន្ត្រី​ចុះ​ទៅ​ដោះស្រាយ​ភ្លាមៗ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;