កាលបរិច្ឆេទ​ការ​ប្រកួត​លីគ និង Cup របស់​ម៉ាឡេស៊ី រដូវកាល២០១៨ ចេញ​ហើយ!

  • 2017-12-28 06:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដៃគូ​សហព័ន្ធ​កីឡា​បាល់​ទាត់​ម៉ាឡេស៊ី ហៅ​កាត់ FMLLP បាន​ប្រកាស​បង្ហាញ​ពី​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល និង Cup របស់​ម៉ាឡេស៊ី រដូវ​កាល ២០១៨ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៧។

នាយក​ប្រតិបត្តិ FMLLP លោក Kevin Ramalingam បាន​បង្ហាញ​ពី​កាលវិភាគ​នៃ​កម្មវិធី​ប្រកួត​នានា​ដូច​ខាងក្រោម៖

  • លីគ​កំពូល​ម៉ាឡេស៊ី (Liga Super Malaysia) ៖ ជើង​ទី​មួយ​ចាប់ផ្ដើម ថ្ងៃ​ទី៣ ខែ​កុម្ភៈ ដល់​ថ្ងៃទី៥ ខែ​ឧសភា; ជើង​ទី​ពីរ​ចាប់​ផ្ដើម ថ្ងៃ​ទី១២ ខែ​ឧសភា ដល់​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៨។

  • ពាន​រង្វាន់​ម៉ាឡេស៊ី (Malaysia Cup)៖ ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី៣ ខែ​សីហា និង​បញ្ចប់​នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

  • ពាន​រង្វាន់​បើក​រដូវ​កាល Sultan Ahmad Shah Cup ៖ ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ (ប្រកួត​នៅ​ថ្ងៃ​បើក​លីគកំពូឡ​រដូវ​កាល​២០១៨​​តែ​ម្ដង)។

  • ពាន​រង្វាន់ FA Cup ៖ ចាប់​ផ្ដើម នៅ​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ និង​បញ្ចប់​នៅ​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០១៨៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;