CV11 រួម​ដំណើរ​ជាមួយ Pahang ទៅ​ប្រកួត​ជាមួយ Muangthong (B) និង​ក្រុម​២ទៀត

  • 2018-01-03 13:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា បានរួមដំណើរ Pre-Season ជា​មួយ​ក្លឹប​បាល់ទាត់ Pahang FA ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​ធ្វើការ​ប្រកួត​មិត្តភាព​ទល់​នឹង​ក្លឹប​ខ្លាំង Muangthong United និង Air Force Central ព្រម​ទាំង​ក្រុម​មួយ​នៅ​លីគ​ទី​ពីរ​កូរ៉េខាងត្បូង​គឺ Gyeongnam FC នា​ដើម​ខែ​មករា ឆ្នាំ​២០១៨​នេះ។ នេះ​ជាការ​ឲ្យ​ដឹងពី​ទំព័រផ្លូវការ​របស់​ក្លឹប Pahang នៅ​យប់​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ២០១៨​នេះ។

កាលបរិច្ឆេទ​ប្រកួត​មាន​ដូច​ខាងក្រោម៖

  • Pahang FA ជួប Muangthong United នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨​

  • Pahang FA ជួប Air Force Central នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨

  • Pahang FA ជួប Gyeongnam FC នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨

ការ​ប្រកួត​មិត្តភាព​ទាំងនេះ គឺ​ដើម្បី​ស្វែង​យល់​ពី​ទម្រង់​លេង​របស់​កីឡាករ​និមួយៗ និង​ភាព​ស៊ី​ចង្វាក់​គ្នា​របស់​កីឡាករ ដើម្បី​រៀបចំ​ក្រុម​មួយ​ដ៏​ល្អ ត្រៀម​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​ម៉ាឡេស៊ី រដូវកាល​២០១៨។

សូម​បញ្ជាក់​ថា ក្រុម Pahang បាន​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី៣ ខែ​មករា​នេះ ទៅកាន់​ប្រទេស​ថៃ​ហើយ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;