រុស្ស៊ី​បង្កើត​កម្លាំង​ពិសេស ការពារ​រោងចក្រ​នុយក្លេអ៊ែរ​ពី​ការ​វាយ​ប្រហារ​របស់​ដ្រូន

  • 2018-01-10 07:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉្លាឌឺមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី គ្រោង​នឹង​បង្កើត​កង​កម្លាំង​ពិសេស​មួយ សម្រាប់​ការពារ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ពី​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​ក្រុម​ភេរវករ។

ការ​ប្រកាស​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​មូលដ្ឋាន​​ទ័ព​អាកាស​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី ដោយ​ដ្រូន​ចំនួន ១៣​គ្រឿង (រថហោះ​គ្មាន​មនុស្ស​បើក) ​របស់​ក្រុម​ភេរវករ កាល​ពី​ដើម​ខែ​មករា​នេះ។ គម្រោង​ខាង​លើ ក៏​បាន​រាប់​បញ្ចូល​នូវ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ត្រួត​ពិនិត្យ និង​តាមដាន​សកម្មភាព​របស់​ដ្រូន​ផង​ដែរ។

បន្ថែម​ពី​នេះ លោក ពូទីន បាន​ទាមទារ​ឲ្យ​ក្រសួង​ការពារ​ជាតិ ភ្នាក់ងារ​សម្ងាត់​មួយ​ចំនួន និង​ក្រុម​ការពារ​ជាតិ ប្រឹង​សហការ​គ្នា​ស្វែង​រក​ដំណោះស្រាយ ធ្វើ​យ៉ាង​ណា​អាច​កម្ទេច​ដ្រូន​ឲ្យ​បាន មុន​ពេល​ពួក​វា​ហោះ​ចូល​តំបន់​ត្រូវ​វាយ​ប្រហារ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;