ស្លាប់​៥នាក់ ក្រោយ​ហ្វីលីពីន​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ឡើង​វិញ

  • 2018-01-12 02:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជន​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ចំនួន​៥​នាក់ ត្រូវ​បាន​ប៉ូលិស​ហ្វីលីពីន​បាញ់​សម្លាប់ នៅ​ក្នុង​ខេត្ត Bulacan កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​​ចាប់​ផ្ដើម​ឡើង​វិញ​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន។

នៅ​ក្នុង​យុទ្ធនាការ​ថ្មីៗ​នេះ ក៏​មាន​ការ​ចាប់​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៩៥​នាក់​ផ្សេង​ទៀត​ផង​ដែរ។ គួរ​បញ្ជាក់​ថា មាន​មនុស្ស​ជាង ៤​ពាន់​នាក់ ត្រូវ​បាន​សម្លាប់ នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់​ហ្វីលីពីន គិត​ត្រឹម​រយៈពេល​១៧​ខែ​ចុង​ក្រោយ។ ទាក់ទង​នឹង​រឿង​នេះ លោក Duterte ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរ​ជាតិ​ជា​ច្រើន​ធ្វើ​ការ​រិះគន់​ថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ៕

លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន

ប្រភព៖ Straits Times ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;