“Deadpool 2” នឹង​ចាក់​បញ្ចាំង​លឿន​ជាង​ការ​កំណត់

  • 2018-01-12 03:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផលិតកម្ម Fox បាន​ចេញ​សេចក្ដី​ប្រកាស​ថា ភាពយន្ត "Deadpool 2" នឹង​ត្រូវ​ផ្លាស់ប្ដូរ​​កាល​បរិច្ឆេទ​ការ​ចាក់​បញ្ចាំង​លឿន​ជាង​ការ​គ្រោង​ទុក។

ដំបូង​ឡើយ "Deadpool 2" នឹង​ត្រូវ​​បញ្ចាំង​នៅ​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០១៨។ ប៉ុន្តែ​ឥឡូវ​នេះ វា​ត្រូវ​រំកិល​មក​ចាក់​បញ្ចាំង​លឿន​ជាង​មុន​២​សប្ដាហ៍ គឺ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា វិញ។ នៅ​ក្នុង​រឿង​ថ្មី​នេះ Ryna Reynolds នឹង​ចូល​ខ្លួន​សម្ដែង​ជា​តួ Deadpool ដដែល តែ​នឹង​មាន​ការ​បន្ថែម​តួ​អង្គ​ថ្មី​២​រូប គឺ​លោក Josh Brolin សម្ដែង​ជា Cable និង​នាង Zazie Beetz សម្ដែង​ជា Domino។

សូម​បញ្ជាក់​ថា ភាពយន្ត "Deadpool" ដែល​ចេញ​កាល​​ពី​ឆ្នាំ​២០១៦ រក​ចំណូល​បាន​ប្រមាណ ៧៨៣​លាន​ដុល្លារ ខណៈ​ដែល​ទុន​​ផលិត​ចំណាយ​​អស់ ៥៨​លាន​ដុល្លារ៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;