ផ្ទុះ​ឆេះ​ទូក​ទេសចរណ៍​១​គ្រឿង​នៅ​ថៃ បណ្ដាល​ឲ្យ​រង​របួស ១៦​នាក់

  • 2018-01-15 01:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទូក​ទេសចរណ៍​មួយ​គ្រឿង ដែល​មាន​ផ្ទុក​មនុស្ស​៣១​នាក់ បាន​ឆេះ​ផ្ទុះ នៅ​ចំ​ពី​មុខ​កោះ Phi Phi Le ស្ថិត​នៅ​ក្នុង​ខេត្ត Krabi ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។ ក្នុង​ហេតុការណ៍​​ដែល​កើត​ឡើង​កាល​ពី​ម្សិលមិញ បណ្ដាល​ឲ្យ​មាន​​អ្នក​រង​របួស​ចំនួន ១៦​នាក់ (ធ្ងន់ធ្ងរ ៦​នាក់) ប៉ុន្តែ​គ្មាន​អ្នក​ស្លាប់​នោះ​ទេ។

ភាគ​ច្រើន​នៃ​អ្នក​ជិះ​ទូក​កម្សាន្ត​ខាង​លើ ជា​ទេសចរ​មក​ពី​ប្រទេស​ចិន (២៧​នាក់ ក្នុង​ចំណោម ៣១​នាក់)។ បច្ចុប្បន្ន ប៉ូលិស​កំពុង​ស៊ើប​អង្កេត​អំពី​មូលហេតុ​នៃ​ការ​ផ្ទុះ​ឆេះ​នេះ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;