តុលាការ​ថៃ បាន​បិទ​រឿង​ក្តី​ប្រមាថ​ស្ដេច​ នរេសួន

  • 2018-01-18 00:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​យោធា​ថៃ​ កាលពី​ថ្ងៃ​ពុធទី១៥មករា​ បាន​សម្រេច​បិទ​​បណ្ដឹង​ចោទ​សាស្ត្រាចារ្យ​វ័យ៨៥ឆ្នាំ ពី​បទ​ប្រមាថ​ស្ដេច​ដោយ​ចោទ​សួរ​រក​ការ​ពិត​រ​​អំពី​សមរភូមិ ទាក់ទង​នឹងការ​ប្រើប្រាស់​ដំរី​នៅ​ក្នុង​សតវត្ស​ទី១៧​ក្នុង​រាជ​ស្ដេច​ នរេសួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​របស់​លោក។

លោក​ Sulak Sivaraksa
​នាឆ្នាំ២០១៤កន្លងទៅ លោក​ Sulak Sivaraksa សាស្ត្រាចារ្យ​​មហា​វិទ្យាល័យ​ បាន​ចោទ​ជា​សំនួរ​នៅ​សិក្ខា​សាលា​មួយ ថា​តើ​សមរភូមិ​របស់​វីរបុរស​​ថៃ គឺ​ស្ដេច​នេរេសួន​ដែល​ត្រូវ​បាន​លើក​ឡើង​ថា​ ទ្រង់​បាន​សម្លាប់​រាជបុត្រ​របស់​ភូមា​ដោយ​ប្រើប្រាស់​ដំរី បាន​កើត​មាន​ពិតមែន​ឬ​យ៉ាងណា។

ជុំវិញ​រឿង​នេះ​លោក Sulak បាន​ប្រាប់​អ្នក​កាសែត​នៅ​តុលាការ​ថា លោក​គិត​ថា​រឿង​ក្ដី​នេះ​ត្រូវ​បាន​បញ្ឈប់​ដោយសារ​តែ​សេចក្ដី​ប្រោសប្រណី​ពី​ព្រះមហាក្សត្រ។ ហើយ​លោក​ក៏​ធ្លាប់​ស្នើ​សុំ​ឲ្យ​មនុស្ស​ជាច្រើន​ជួយ​ តែ​គ្មាន​នរណា​ហ៊ាន​ឡើយ។

​បើ​មាន​ចែង​​ក្នុង​ច្បាប់ lese majeste របស់​ថៃ គឺ​ច្បាប់​នេះ​ប្រឆាំង​រាល់​ការ​បរិហារ​កេរ្តិ៍ ការប្រមាថ និង​ការ​គំរាមកំហែង​ទៅ​លើ​រាជា​និយម​។ លើស​ពី​នេះ​លោក Sulak អាច​នឹង​ចាប់​គុក១៥ឆ្នាំ បើសិនជា​តុលាការ​រក​ឃើញ​ថា លោក​បាន​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​នេះ​មែន។

គួរ​រម្លឹក​ថា យ៉ាង​តិច​ណាស់​មនុស្ស​ចំនួន៩៤នាក់ ត្រូវ​បានចាប់​ខ្លួន​ដោយ​សារ​ច្បាប់ lese majesteនេះ ហើយ​មាន​មនុស្ស​ចំនួន៤៣​នាក់ ត្រូវ​បាន​កាត់​ទោស​តាំង​ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក៕

ប្រភព៖ Reuters ប្រែសម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;