ធនាគារ​កណ្ដាល​ចិន​ បញ្ជា​ឲ្យ​បិទ​ចរាចរ​រូបិយប័ណ្ណ​ឌីជីថល​ជា​បន្ទាន់

  • 2018-01-18 06:25:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ជាន់​ខ្ពស់​បម្រើ​ការ​នៅ​ធនាគារ​កណ្ដាល​ប្រទេស​ចិន​បាន​ប្រាប់​ទៅ​អាជ្ញាធរ​ ឲ្យ​ធ្វើ​ការ​ហាម​ឃាត់​ការ​ជួញដូរ​រូបិយប័ណ្ណ​ឌីជីថល ព្រម​ទាំង​បុគ្គល​និង​រាល់​អាជីវកម្ម​គ្រប់​ប្រភេទ​ដែល​ពាក់ព័ន្ធ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន Reuters។​

ក្នុង​សេចក្ដីថ្លែងការណ៍​​ក្នុង​កិច្ចប្រជុំ​ទាក់ទង​និយតករ​ប្រើប្រាស់​អ៊ីនធឺណិត​ និង​អ្នក​ធ្វើ​នយោបាយ​កាល​ពី​សប្ដាហ៍​មុន អនុប្រធាន​ធនាគារ​កណ្ដាល​លោក Pan Gongsheng បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​បន្ត​សង្កត់ធ្ងន់​ជុំវិញ​ការ​ធ្វើ​ពាណិជ្ជកម្ម​រូបិយប័ណ្ណ​ឌីជីថល និង​បញ្ចៀស​ការ​កើតឡើង​នូវ​ហានិភ័យ​ក្នុង​ទីផ្សារ​នោះ។

Bitcoin ជា​កត្តា​ចម្បង​ដែល​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ជា​ច្រើន​ក្នុង​ប្រទេស​មួយ​នេះ ថ្វី​បើ​កាល​ពី​ឆ្នាំ​ទៅ​ រដ្ឋាភិបាល​ព្យាយាម​ហាមឃាត់​​និង​​ដាក់​កំហិត​ម្តង​ហើយ​ក៏​ដោយ ប៉ុន្តែ​លំហូរ​ពី​ទីផ្សារ​អន្តរជាតិ​នៅ​តែ​បន្ត​កើត​មាន​ក្នុង​ទីផ្សារ​យក្ស​នេះ​ជា​រឿយៗ។​

គូស​បញ្ជាក់​ថា​ចិន​ជា​ប្រទេស​ធំ​បំផុត​ក្នុង​លោក​ដែល​ធ្វើ​ការ​ជួញដូរ​រូបិយប័ណ្ណ​ឌីជីថល ប៉ុន្តែ​លោក Pan បាន​ចង្អុល​ឲ្យ​រដ្ឋាភិបាល​គួរ​ធ្វើ​ការ​បញ្ឈប់​សកម្មភាព​ទាំង​នេះ​ជា​បន្ទាន់៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;