ការ​ប្រើប្រាស់​គ្រឿងយន្ត សម្រាប់​ភ្ជួរ​រាស់​ក្នុង​វិស័យ​កសិកម្ម មាន​ជាង ៩៣% នៅ​ឆ្នាំ​២០១៧

  • 2018-02-04 02:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅឆ្នាំ​២០១៧ ការ​ប្រើប្រាស់​គ្រឿង​យន្ត​សម្រាប់​ផលិត​កម្ម​កសិកម្ម ស្មើ​នឹង ៩៣,៧៣% ធៀប​នឹងការ​ប្រើប្រាស់​ដោយ​គោ-ក្របី មាន ៦,២៧%។ ក្នុង​នោះ ផ្ទៃដី​ភ្ជួរ​រាស់​សម្រេច​បាន​ជាង ២,៩លាន​ហិចតា ដែល​ភ្ជួរ​រាស់​ដោយ​គោក្របី បាន​ចំនួន​ជាង ១៨ម៉ឺន​ហិចតា និង​ដោយ​គ្រឿង​យន្ត​កសិកម្ម មាន​ចំនួនជាង ២,៧លាន​ហិចតា។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៧ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

របាយ​ការណ៍​នេះ ក៏បាន​បង្ហាញ​ថា នៅឆ្នាំ​២០១៧ ការងារ​បង្ក​បង្កើន​ផល​ស្រូវ​រដូវ​វស្សា បាន​បញ្ចប់​ដោយ​សម្រេច​បានជាង ២,៦​លាន​ហិចតា ស្មើនឹង ១០៦,៤៥% នៃ​ផែនការ​ ២,៤លាន​ហិចតា។

ដោយឡែក ការងារ​ប្រមូល​ផល​ស្រូវ​រដូវ​វស្សា ក្នុងឆ្នាំ​២០១៧ សម្រេច​បាន​ជាង ២,៣លាន​ហិចតា លើ​ផ្ទៃដី​អនុវត្ត​សរុប ២,៦លាន​ហិចតា ដោយ​ទទួល​បាន​បរិមាណ​ផល​សរុប ចំនួនជាង ៧,១លាន តោន លើសឆ្នាំ​មុន​ចំនួន​ជាង ៣២ម៉ឺន​តោន។ ទិន្នផល​គិតជា​មធ្យម​ជាង ៣​ពាន់​តោន ក្នុង​១​ហិចតា លើស​ឆ្នាំ​មុន ៥០​គីឡូក្រាម​ក្នុង១​ហិចតា៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;